សារព័ត៌មាន​ត្រយង ​ផ្សាយ​ផ្ទាល់​​ពី​ដំណឹង​ចម្រុះ​​​ជា​ច្រើន​​ក្នុង​កម្មវិធី​«ត្រយង Top News» នៅ​ព្រឹក​​ថ្ងៃ​ព្រហស្បត្តិ៍ ទី​២៩ ខែកក្កដា ឆ្នាំ​២០២១ ដែល​ចាប់​ផ្សាយ​ពី​ម៉ោង​៨ដល់៩​ព្រឹក ដែល​មាន​ផ្សាយ​នៅ​លើ​ហ្វេសប៊ុក យូធូ និង​លើ​គេហទំព័រ​របស់​សារព័ត៌មាន​ត្រយង www.troryorng.com។

ខាង​ក្រោម​ជា​មាតិការ​សំខាន់ៗ​នៅ​ក្នុង​កម្មវិធី​​«ត្រយង Top News»៖
-ព្រះមហាក្សត្រនិងសម្តេចម៉ែអបអរ សម្តេចនាយករដ្ឋមន្ត្រីដែលទទួលបានគ្រឿងឥស្សរយស​ថ្នាក់ មិត្តភាព​ពី​មេដឹកនាំរុស្ស៊ី
-បច្ចុប្បន្នភាពនៃជំងឺកូវីដនៅកម្ពុជា!
-រដ្ឋាភិបាលបិទខ្ទប់ខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ចំនួន០៨រយៈពេល១៤ថ្ងៃដើម្បីទប់ស្កាត់ការនាំចូលមេរោគ បំប្លែងថ្មីDelta!
-រកឃើញស្ត្រីទី៧លានដែលបានទទួលវ៉ាក់សាំងនៅខេត្តសៀមរាប!
-ផ្អើលគ្រូពេទ្យ ដោយសារតែស្ត្រីម្នាក់ដើរកាន់ កាបិតចុះឡើងក្នុងមណ្ឌលព្យាបាលកូវីដ១៩!
-អ្នកជិះម៉ូតូម្នាក់បាត់បង់ជីវិតភ្លាមៗក្រោយពីអ្នកជិះឡានទំនើបមួយគ្រឿងជិះបុកពីក្រោយ!
-បើកឡានបុកម៉ូតូខ្ទាតជិត100ម៉ែត្រ បណ្តាលឲ្យរបួសធ្ងន់02នាក់ ម្ចាស់ព្យាយាមចុះរត់គេចត្រូវក្រុមម៉ូតូតាមចាប់ប្រគល់ឲ្យសមត្ថកិច្ច!
-ជិះម៉ូតូចេញពីធ្វើការ២នាក់បងប្អូន ត្រូវឡានបុកបណ្តាល ឲ្យបាក់ជើងទាំងពីរនាក់ នៅខណ្ឌពោធិ៍សែនជ័យ!
-បាត់កូនប្រុស២ម៉ោងតាមដើររក ប្រទះឃើញលង់ទឹកត្រពាំងស្លាប់នៅសង្កាត់ភ្លើង​ឆេះរទេះ ខណ្ឌ​កំបូល!
-ឪពុកម្ដាយបណ្ដោយឱ្យកូនដើរលេងតែម្នាក់ឯងធ្លាក់ចូលស្រះលង់ទឹកស្លាប់នៅ​ស្រុកបាកាន ខេត្ត​ពោធិ៍សាត់!
-ក្មេងទំនើង៤នាក់ជិះម៉ូតូដេញកាប់គេផ្អើលក្រុងសិរីសោភ័ណទាំងថ្ងៃ ត្រូវសមត្ថកិច្ច ចាប់​ខ្លួន​បាន​ម្នាក់!
-សមត្ថកិច្ចឃាត់ខ្លួនមនុស្ស ៦នាក់ប្រមូលផ្តុំគ្នាលេងល្បែងភ្នាល់មាន់ជល់ខុសច្បាប់
-ស្ត្រីចិត្តធម៌ ! តាមទាន់ប្តីមានស្រីថ្មី មិនត្រឹមតែមិនរករឿងទេ ថែមទាំងប្រគល់ជូនតែម្តង!
-ត្រយងយក្សបង្ហាញវត្តមាននៅព្រៃទេសភាព ខាងកើត

Telegram-Troryorng
Share.