កម្មវិធីប្រកួតកញ្ញាឯក Miss Wisdom Cambodia ដែលបានធ្វើការជ្រើសរើសស្រីស្អាតមកពីគ្រប់បណ្ដារាជធានី-ខេត្តនៃព្រះរាជាណាចក្រកម្ពុជា២ខែកន្លងមកនេះ នៅថ្ងៃសៅរ៍ទី៣១ ខែកក្កដា ស្អែកនឹងរកឃើញស្រីស្អាតម្នាក់ក្នុងចំណោម៥នាក់ដែលនឹងគ្រងមកុដ Miss Wisdom Cambodia 2021។

បេក្ខនារី Top5 ឬបេក្ខនារីចុងក្រោយ៥រូបដែលនឹងក្លាយជាម្ចាស់តំណែង Miss Wisdom Cambodia 2021 បន្ទាប់ពីការប្រកួតដែលមានរយៈពេល Live ចំនួន៣ម៉ោងពេញនេះមានដូចជា៖ «ទីមួយកញ្ញា ឆាង រ៉ូហ្សា ជាកញ្ញាឯក Miss Wisdom តំណាងឱ្យខេត្ត កំពង់ចាម ទីពីរកញ្ញា សឿង វិចារិកា ជាកញ្ញាឯក Miss Wisdom តំណាងឱ្យខេត្ត កំពង់ស្ពឺ ទីបីកញ្ញា ជិន នារីរដ្ឋ ជាកញ្ញាឯក Miss Wisdom តំណាងឱ្យខេត្ត តាកែវ ទីបួនកញ្ញា ហុក សារិតុលា ជាកញ្ញាឯក Miss Wisdom តំណាងឱ្យខេត្ត បាត់ដំបង និង ចុងក្រោយទីប្រាំកញ្ញា យន់ ណាវី ជាកញ្ញាឯក Miss Wisdom តំណាងឱ្យរាជធានី ភ្នំពេញ។»

កម្មវិធីប្រកួតផ្ដាច់ព្រ័ត្រនឹងមានការ Live ផ្ទាល់ពីផេកហ្វេសប៊ុក និង ឆាណែលយូធូប Miss Wisdom Cambodia នៅថ្ងៃសៅរ៍ស្អែក ចាប់ពីវេលាម៉ោង ២និង៣០នាទីរសៀល រហូតដល់ម៉ោង ៥និង៣០ល្ងាច ដោយមានអ្នកនាង ខៀវ សានសាណា
ស្ត្រីសំបូងសំនួនវោហារ ដើរតួនាទីជាពិធីករ។

កម្មវិធី Miss Wisdom គឺជាកម្មវិធីមួយបង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយពីក្មេងខ្វះឱកាសសិក្សា កម្មវិធីសង្ឃឹមថានឹងក្លាយជាឧបករណ៍ដ៏មានប្រសិទ្ធិភាពក្នុងការឃោសនាផ្សព្វផ្សាយនិងលើកកម្ពស់ដល់ការសិក្សាអប់រំក្នុងវិបត្តិ។
កម្មវិធី Miss Wisdom World ដែលជាការប្រកួតលក្ខណៈពិភពលោកនឹងប្រារព្ធឡើងនៅទីក្រុង ហូជីមិញ ប្រទេសវៀតណាម រយៈពេល១១ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះ៕
ទស្សនាសម្រស់របស់ស្រីស្អាត Miss Wisdom Cambodia ខាងក្រោម៖






