សិល្បៈជាតិ៖ បច្ចុប្បន្ននេះ​សិល្បករ​រៀមច្បង លោក គួច ខេ​វិ​ន  មិនសូវ​ជា​មមាញឹក​ក្នុង​រង្វង់​សិល្បៈ​នោះឡើយ ដោយ​លោក​បាន​ងាក​មក​ចំណាយ​ពេលវេលា​ផ្ទាល់ខ្លួន​លើ​ការជួយ​ការងារ​សង្គម​វិញ។ ទោះជា​ដកឃ្លា​ឆ្ងាយ​ពី​សិល្បៈ​បន្តិច​ក្ដី  តែ​ក្នុងនាម​ជា​រៀមច្បង​ក្នុងសង្គម​សិល្បៈ លោក គួច ខេ​វិ​ន បានផ្ដល់​ជា​កិត្តិយស​ចូលរួម​ជា​គណៈមេប្រយោគ​មួយរូប​នៃ​កម្មវិធី​ប្រកួត​លំដាប់​អន្តរជាតិ​ថ្មី​មួយ​គឺ Miss Glamour Look Cambodia 2023។

ក្នុង​វេលា​ដ៏​មានតម្លៃ​នោះ សិល្បករ​ជើងចាស់​រូបនេះ​បានបង្ហាញ​ចំណាប់អារម្មណ៍​ផ្ទាល់ខ្លួន ចំពោះ​កម្មវិធី​ដែលមាន​ចក្ខុវិស័យ​លើកកម្ពស់​ចំពោះ​ស្ត្រី​ជាពិសេស​នេះ ក៏ដូចជា​សម្ដែង​នូវ​ក្ដីរំភើប​ដែល​វិស័យ​ប្រកួត​សម្រស់​ក្នុងប្រទេស​កម្ពុជា​កាន់តែ​មាន​ភាពខុសប្លែក​ជាង​កាលពីពេលមុន។ ហើយក្នុងនាម​ជា​មេ​ប្រយោគ​ផង និង​ក្នុងនាម​ជា​អ្នក​ផលិតកម្ម​វិធី​មានបទពិសោធន៍​ច្រើន​នៅក្នុង​វិស័យ​សិល្បៈ​ផង លោក គួច ខេ​វិ​ន បាន​ឆ្លៀត​ផ្ដាំផ្ញើ​និង​ចែករំលែក​នូវ​សារ​ដ៏​មាន​អត្ថន័យ​ទៅដល់​បេ​ក្ខ​នារី Top 10 និង​អនាគត​ម្ចាស់​មកុដ​ដែល​ត្រូវ​ត្រៀមខ្លួន​តំណាង​ប្រទេសជាតិ​នៃ​រាត្រី​ផ្ដាច់ព្រ័ត្រ​ផងដែរ។ ដើម្បីលម្អិតសូមទស្សនាវីដេអូព័ត៌មាននេះ ៖

គួរ​ដឹងថា លោក គួច ខេ​វិ​ន គឺជា​អ្នក​ផលិត​កម្មវិធី​កម្សាន្ត ដ៏​ជោគជ័យ​មួយរូប​ក្នុង​រង្វង់​សិល្បៈ ទាំង​កម្មវិធី​បែប​បុរាណ និង​សម័យ។ លោក​ជា​ផលិតករ​កម្មវិធី​ដែលមាន​បទពិសោធន៍​ច្រើន​ជោគជាំ ព្រោះ​កន្លងមក​លោក​ធ្លាប់​ផលិតកម្ម​វិធី​កម្សាន្ត ខន​សឺត និង​កម្មវិធីផ្សេងៗជាច្រើន​នៅ​បណ្ដា​ស្ថានីយទូរទស្សន៍ធំៗដូចជា អាស៊ីអាគ្នេយ៍ CTN  និង PNN ជាដើម៕

Share.