ប្រមុខរាជរដ្ឋាភិបាល កម្ពុា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថា សម្ដេចចង់ចាក់វ៉ាក់សាំង ដល់កុមារក្រោមអាយុក្រោម ១២ឆ្នាំបន្ថែមទៀត ប៉ុន្ដែអ្វីៗត្រូវរងចាំការប្រកាសពីអង្គការសុខភាពពិភពលោក ឬប្រទេសផ្សេងៗ ដែលអាចផលិតវ៉ាក់សាំង ចាក់លើកុមារអាយុក្រោម១២ឆ្នាំនេះ។ 

សម្ដេច ហ៊ុន សែន បានបញ្ចេញជាទស្សនផ្ទាល់ខ្លួន «ខ្ញុំចង់ចាក់វ៉ាក់សាំងដល់កុមារក្រោមអាយុ១២ឆ្នាំបន្ថែមទៀត»។ 

ការប្រកាសរបស់សម្ដេចតេជោ ហ៊ុន សែន បែបនេះ ធ្វើឡើងបន្ទាប់ពីប្រទេសកម្ពុជា ប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងសម្រាប់កុមារ អាយុ១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ កាលពីព្រឹកថ្ងៃទី ០១ សីហា ២០២១។ ប្រទេសកម្ពុជាបានចាក់វ៉ាក់សាំងដល់ប្រជាជនសរុបជាង ៧លាននាក់ហើយ ដែលតួលេខនេះ គឺកំពុងមានសន្ទុះ នៃការចាក់វ៉ាក់សាំង ឈានទៅសម្រេចមុនផែនការ នៃការចាក់វ៉ាក់សាំង ១០លានាក់ នៅពាក់កណ្ដាលឆ្នាំ ២០២២ តែអាចនឹងចាក់រួចរាល់ នៅអំឡុងខែវិច្ឆិកា ២០២១៕ 

Share.