មានករណីគ្រោះថ្នាក់ចរាចរណ៍មួយដោយរថយន្តសណ្ដោងរ៉ឺម៉កបែនបើកគេចម៉ូតូដែលជិះវ៉ាជែងឆាបចូលមកខាងមុខរថយន្ត ទាញចង្កូតគេចចេញជ្រុលចង្កូតធ្លាក់ធ្លាក់ទឹកប្រឡាយសំណាងមិនបង្កអោយមានអ្នករបួស។
ហេតុការណ៍នេះបានកើតទឡើងកាលវេលាម៉ោង២នឹង៥០នាទីរសៀលថ្ងៃទី០១ខែសីហាឆ្នាំ ២០២១ ស្ថិតតាមបណ្ដោយផ្លូវ៥០ម៉ែត្រ ភូមិព្រែកថ្លឹងសង្កាត់ជើងឯកខណ្ឌដង្កោ រាជធានីភ្នំពេញ។

តាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុមានរថយន្តសណ្ដោងរ៉ឺម៉កបែនមួយគ្រឿងបើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវ ៥០ម៉ែត្រទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនល្មមខណៈមកដល់ចំណុចកើតហេតុស្របពេលមានម៉ូតូមួយគ្រឿងមកស្របគ្នាមិនបានស្គាល់ម៉ាកជិះវ៉ាជែងឆាបចូលពីមុខរថយន្តបែនក៏ភ្ញាក់ទាញចង្កូតគេចមកស្ដាំដៃជ្រុលធ្លាក់ចូលទឹកប្រឡាយតែម្ដង សំណាងមិនបង្កឲ្យមានអ្នករបួស។ ចំណែករថយន្តមិនត្រូវបានស្គាល់ស្លាកលេខនោះទេដោយសារ តែកប់ផុកទឹកប្រឡាយ។

ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះមកត្រួតពិនិត្យទីតាំងកន្លែងកើតហេតុឃើញថារថយន្តរេចង្កូតធ្លាក់ចូលប្រឡាយដោយមិនប៉ះពាល់ដល់ទ្រព្យសម្បត្តិសាធារណៈនិងបង្កឲ្យមានអ្នករងរបួសក៏អនុញ្ញាតឲ្យម្ចាស់រថយន្តហៅរថយន្តមកអូសចេញដើម្បីយករថយន្តទៅជួសជុលដោយខ្លួនឯង៕

អត្ថបទ៖សាវី
