តារា Tiktok វ័យក្មេងដ៏ល្បីមួយរូប Anthony Barajas គឺជាជនរងគ្រោះទីពីរ បានស្លាប់បាត់បង់ជីវិតកាលព្រឹកព្រលឹមពីថ្ងៃសៅរ៍ ទី៣១ ខែកក្កដា ឆ្នាំ២០២១ ម្សិលមិញនេះ ក្រោុយលោករងរបួសធ្ងន់ក្នុងហេតុការណ៍បាញ់រះក្នុងរោងកុនកាលពីថ្ងៃច័ន្ទកន្លងទៅនៅទីក្រុង Corona ទីក្រុង California សហរដ្ឋអាមេរិក នេះបើតាមសេចក្ដីប្រកាសពីសមត្ថកិច្ចនគរបាល។

យោងតាមសារព័ត៌មាន Variety បានផ្សាយថា Anthony Barajas វ័យ ១៩ឆ្នាំ និង Rylee Goodrich បានចូលរួមក្នុងកម្មវិធីបញ្ចាំងដំបូងភាពយន្ត «The Forever Purge» នៅរោងភាពយន្ត Regal Edwards កាលពីរាត្រីថ្ងៃសៅរ៍កន្លងទៅ ហើយក៏ជួបនូវហេតុការណ៍បាញ់រះតែម្ដង។ Rylee បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ដោយសារត្រូវបាញ់ចំក្បាល ខណៈដែល Barajas ដែលត្រូវបានបាញ់ចំក្បាលដែរនោះត្រូវបានដឹកមកសំរាកព្យាបាលនៅមន្ទីរពេទ្យ។ តាមការសន្និដ្ឋានរបស់ប៉ូលីសនេះគឺជាការវាយប្រហារមួយមិនឱ្យដឹងមុន។

នៅថ្ងៃអង្គារប៉ូលិសបានចាប់យុវជនវ័យ២០ឆ្នាំឈ្មោះ Joseph Jimenez ក្រោយពីស៊ើបសួរពីសាក្សី ហើយនៅថ្ងៃសៅរ៍ នាយកដ្ឋាន ប៉ូលិសក្រុង Corona បានចេញសេចក្ដីប្រកាសថាបន្ថែមការចោទប្រកាន់ទៅ Joseph ជាឃាករកម្រិតទីមួយ។
យុវជន Anthony Barajas គឺជាតារា Tiktok ដ៏ល្បីមួយរូប ព្រោះគណនីលោកមានចំនួន Followers ជាង ៩០០,០០០ (៩ម៉ឺនគណនី) និងមានចំនួន Follower នៅលើ IG ចំនួន ៥៦K។
Joseph Jimenez ត្រូវឃាត់ខ្លួននៅក្នុងមជ្ឈមណ្ឌល Riverside Presley Detention ពីបទសង្ស័យឃាតកម្មនិង ប៉ុនប៉ងមនុស្សឃាត ព្រមជាមួយបទប្លន់ ទឹកប្រាក់ពិន័យដែលត្រូវបង់ដើម្បីធានាខ្លួនត្រូវបានកំណត់ចំនួន ២លានដុល្លារសហរដ្ឋអាមេរិក៕

