តើ Joey Jordison ស្លាប់ដោយសារតែមូលហេតុអ្វី? តន្ត្រីករដ៏ល្បីដែលជាស្ដេចនៃឧស្សាហកម្មតន្ត្រីលែងមានវត្តមានលើលោកនេះទៀតហើយ។ ប៉ុន្តែហ្វេនៗទទូចចង់ដឹងពីមូលហេតុដែលធ្វើឱ្យតារាល្បីរូបនេះស្លាប់តែស្លាប់បាត់បង់ជីវិតយ៉ាងតក់ក្រហល់? មរណ.ភាពរបស់លោកបានធ្វើឱ្យហ្វេនមានការមន្ទិលសង្ស័យទន្ទឹមគ្នានឹងខូចចិត្តផងដែរ។ ព្រោះតែមរណភាពរបស់គាត់មិនត្រូវបានក្រុមគ្រួសារទម្លាបយចេញមកខាងក្រៅ។

ផ្ទុយទៅវិញ សាធារណជនកំពុងតែពុះកញ្ជ្រោលចង់ដឹងមូលហេតុស្លាប់របស់លោក។ តាមពាក្យចចាមអារ៉ាមបាននិយាយថាមរណភាពនោះគឺជាការតាំងចិត្ត ប៉ុន្តែអាថ៌កំបាំងមិនបានត្រូវបង្ហាញនៅឡើយទេ។ វាំងននមិនទាន់បើក មានតែគ្រួសាររបស់គាត់ប៉ុណ្ណោះទើបអាចទម្លាយនូវការពិតមួយនេះចេញមកខាងក្រៅបាន។

គ្មានសមាជិកក្នុងគ្រួសារគាត់ណាម្នាក់ចង់និយាយរឿងស្លាប់របស់លោក Joey ប្រាប់អ្នកសារព័ត៌មាននោះឡើយ។ នៅក្នុងសារព័ត៌មានជាច្រើនបាននិយាយដល់ការស្លាប់យ៉ាងទាន់ហន់េបស់លោក តែមិនមានសារព័ត៌មានណាបាននិយាយដល់មូលហេតុស្លាប់របស់តន្ត្រីករល្បីរូបនេះទេ។
Joey Jordison កន្លងមកបានបង្ហាញវត្តមាននៅក្នុងសារព័ត៌មានផ្នែកសិល្បៈកម្សាន្តជាច្រើនដងក្នុងអាជីពជាតន្ត្រីកររបស់លោក។ ភាពជោគជ័យដ៏ត្រចះត្រចង់របស់លោកបានធ្វើឱ្យអ្នកគាំទ្រឈ្លក់វង្វេងនឹងលោកយ៉ាងខ្លាំង ប៉ុន្តែការចាកចេញរបស់លោកជារៀងរហូតបែបនេះបានធ្វើឧស្សាហកម្មសិល្បៈនិងអ្នកគាំទ្រសោកសៅយ៉ាងខ្លាំង។

លោក Joey មានឈ្មោះពេញ Nathan Jonas Jordison គឺជាសិល្បករ-តន្ត្រីករវាយស្គរដ៏ល្បី។ លោកកើតនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ១៩៧៥ នៅទីក្រុង Des Moines រដ្ឋ Lowa រដ្ឋ United States។
ប្រភព៖ Otakukart

