ត្រឹមរយៈពេល៤៨ម៉ោង ប្រទេសកម្ពុជាបានរកឃើញមេរោគបំប្លែងថ្មី ប្រមាណជា ១០៩ករណី ក្នុងនោះរាជធានីភ្នំពេញមាន ៥ករណី កាលពីថ្ងៃទី ៣១ កក្កដា និង ០១ សីហា ២០២១។

របាយការណ៍របស់ក្រសួងបានឲ្យដឹងថា កាលពីថ្ងៃទី ៣១ កក្កដា កម្ពុជារកឃើញអ្នកឆ្លងមេរោគបំប្លែងថ្មី ដែលតា ៤៣នាក់ ក្នុងនោះស្រី ២១នាក់។ ឯថ្ងៃទី០១ ខែសីហា ម្សិលមិញនេះ រកឃើញ ៦៦នាក់ ក្នុងនោះ ស្រី ២៧នាក់។
ផ្អែកតាមទិន្នន័យ បានបង្ហាញថា អ្នកឆ្លងភាគច្រើន គឺជាពលករមកពីប្រទេសថៃ នៅតាមព្រំដែន ក្នុងនោះ ក៏រកឃើញ មានពលករមកពីថៃ បានមកដល់ភ្នំពេញ ហើយកំពុងសម្រាកព្យាបាលនៅ មណ្ឌលសុខភាព សែនសុខរាជធានីភ្នំពេញ និងរកឃើញលើអ្នកជំងឺមកពីមន្ទីរពេទ្យកាល់ម៉ែត្រ ខាងរោគស្រ្ដី ។ បុគ្គលិកអនាម័យម្នាក់ និងអ្នកជំងឺសង្គ្រោះបន្ទាន់ម្នាក់ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត និង អ្នកដំណើរបរទេសពីប្រទេសម៉ាឡេស៊ី១នាក់៕
សូមមើលសេចក្ដីប្រកាសព័ត៌មានលម្អិតខាងក្រោមនេះ៖



