សារព័ត៌មានត្រយង ផ្សាយផ្ទាល់ពីដំណឹងចម្រុះជាច្រើនក្នុងកម្មវិធី«ត្រយង Top News» នៅព្រឹកថ្ងៃចន្ទ ទី១ ខែសីហា ឆ្នាំ២០២១ ដែលចាប់ផ្សាយពីម៉ោង៨ដល់៩ព្រឹក ដែលមានផ្សាយនៅលើហ្វេសប៊ុក យូធូ និងលើគេហទំព័ររបស់សារព័ត៌មានត្រយង www.troryorng.com។
ខាងក្រោមជាមាតិការសំខាន់ៗនៅក្នុងកម្មវិធី«ត្រយង Top News»៖
-បច្ចុប្បន្នភាពនៃជំងឺកូវីដនៅកម្ពុជា!
-កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩បំប្លែងថ្មី Delta ជាង១០០ករណីក្នុងរយៈពេល២ថ្ងៃ
-កម្ពុជាសម្រេចចាក់វ៉ាក់សាំងដូសទី៣ ដើម្បីបង្កើនប្រសិទ្ធភាពការពារ និងបង្ការជំងឺកូវីដ-១៩!
-កុមារច្រើនកុះករ ទៅចាក់វ៉ាក់សាំងទាំង៩ទីតាំងនៅខេត្តព្រះសីហនុ
-នាយករដ្ឋមន្ត្រីបញ្ជាឱ្យសមត្ថកិច្ចអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត ចំពោះអ្នកផ្គើននឹងវិធានការការពារកូវីដ-១៩!
-ទិដ្ឋភាពការធ្វើចរាចរណ៍នៅម៉ោង៧ទៅ៨យប់ថ្ងៃទី ០១ ខែសីហា!
-មេបញ្ជាការរងយោធភូមិភាគទី៥ អំពាវនាវដល់ពលករខ្មែរនៅប្រទេសថៃ សូមពន្យារពេលក្នុងការត្រលប់មកម្ពុជា
-ជិះម៉ូតូលឿនជ្រុលទៅបុកសត្វឆ្កែដួលបោកប៉ះរថយន្ត បាក់កស្លាប់ភ្លាមៗនៅកន្លែងនៅ សង្កាត់ក្រាំងពង្រ
-ជិះម៉ូតូរំលោភភ្លើងស្តុបក្រហម ជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀត រងរបួសធ្ងន់ស្រាល៤នាក់
-បុរសម្នាក់ប្រើល្បិចខ្ចីម៉ូតូទៅទិញស្រាបៀរ រួចជិះគេចខ្លួនបាត់ ១ថ្ងៃក្រោយ សមត្ថកិច្ចស្រាវជ្រាវចាប់វាយខ្នោះ!
-ឃាត់ខ្លួនបុរសម្នាក់ព្រោះតែភ្លើងប្រចណ្ឌដាក់ថ្នាំសម្លាប់កណ្តៀរប៉ុនប៉ងសម្លាប់ប្រពន្ធ ចៅ និងកូនចុង
-ថៅកែ វីរៈប៊ុនថាំ បង្ហើបរឿងក្នុងចិត្ត ក្រោយភ្លើងឆេះចំណត រថយន្ដ នៅត្រោយកើតជ្រោយចង្វារ!

