វ៉ាក់សាំងកូវីដ១៩ Johnson & Johnson ដែលជាជំនួយរបស់អាមេរិកតាមរយៈមជ្ឈមណ្ឌលកូវ៉ាក់ ចំនួន ៦០៩៦០០ដូស បន្ថែមទៀត បានដឹកមកដល់ប្រទេសកម្ពុជានៅយប់រំលង អាធ្រាត្រ ចូលថ្ងៃទី២ ខែសីហា ឆ្នាំ២០២១។

ដូចការមកដល់នៃវ៉ាក់សាំងដែលជាជំនួយរបស់អាមេរិកលើកមុនដែរ លោកជំទាវយក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានអញ្ជើញទៅទទួលយកវ៉ាក់សាំង នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

តាមរយៈមជ្ឈមណ្ឌលកូវ៉ាក់ សហរដ្ឋអាមេរិក បានប្រកាសផ្តល់វ៉ាក់សាំងចំនួន ១លាន៦ម៉ឺន១០០ដូសដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ៕

Share.