យោង​តាម​គណនី​ហ្វេសប៊ុក​លោក លោក​ ម៉ែន និមល​រ័ត្ន​ ជា​នាយកប្រតិបត្តិ​​ក្រុមហ៊ុន​បង្ហាញ​​ម៉ូដ​ CIM បាន​បង្ហោះ​កាល​ពី​ថ្ងៃ​ទី​ ២៨ ខែ​កក្កដា ឆ្នាំ ​២០២១ បាន​ឱ្យ​ដឹង​ថា​ខណៈ​នេះ​លោក​កំពុង​តែ​ត្រៀម​បង្វឹក​ស្រី​ស្អាត​មួយ​រូប និង​ប្រុស​ស្អាត​ពីររូប​ដើម្បី​ចេញ​ទៅ​ប្រកួត​​នៅ​បរទេស​។

លោក​ ម៉ែន និមល​រ័ត្ន​ ជា​នាយកប្រតិបត្តិ​​ក្រុមហ៊ុន​បង្ហាញ​​ម៉ូដ​ CIM 

នាយក​ប្រតិបត្តិ​​ក្រុមហ៊ុន​​បង្ហាញ​ម៉ូដ​ CIM បាន​ឱ្យ​ដឹង​ថា​លោក​បាន​ត្រៀម​ប្រុស​ស្អាត​ពីរ​រូប​គឺ​លោក​ Raymond និង​លោក​ Sophearith រួម​ទាំង​កញ្ញា​ Pich ​បង្វឹក​យ៉ាង​ម៉ត់ចត់​ត្រៀម​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស​លើ​វេទិកា​ប្រកួត​ខុសៗ​គ្នា​ចំនួន​៣​ ក្នុង​នោះ​ លោក​ Raymond ដែល​បាន​ចូល​រួម​ជា​គ្រួសារ​តែមួយ​ជាមួយ​នឹង​ CIM Stars កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​២០២២ ​នឹង​ត្រៀម​ចូល​រួម​ក្នុង​កម្មវិធី​ Mister Ocean 2021 នៅ​ប្រទេស​ចិន​ ដោយ​ការ​ប្រកួត​មាន​ប្រទេស​ចូលរួម​ជិត​៥០​ប្រទេស​ បច្ចុប្បន្ន​​នេះ​មាន​ប្រទេស​ចំនួន​៣៣​ហើយ​បាន​បញ្ជាក់​សមាសភាព​ចូលរួម​​។ លោក​ Raymond គឺ​ជា​បុរស​ម្នាក់​មាន​រូប​រាង​ស្អាត​ និង​មាន​ចំណេះដឹង​ជ្រៅជ្រះ​ អាច​និយាយ​​ភាសា​អង់គ្លេស​ និង​ចិន​បាន​យ៉ាង​ស្ទាត់​ជំនាញ​ មិន​តែ​ប៉ុណ្ណោះ​លោក​មាន​បទ​ពិសោធន៍​ធ្វើ​ការ​កម្រិត​ជា​អ្នក​គ្រប់​គ្រង​ផង​ដែរ​។

ចំណែក​លោក Sophearith ​និង​កញ្ញា​ដ៏​ស្រស់​សោភា​ Pich ដែល​ជា​ម្ចាស់​ជ័យលាភី​ CIM Stars Photo Contest នឹង​ចូល​រួម​តំណាង​ប្រទេស​កម្ពុជា​ក្នុង​កម្មវិធី​ Miss & Mister Petite Global 2021/2022 នៅ​ក្រុង​ Kuchin ប្រទេស​ម៉ាឡេស៊ី​ ប្រព្រឹត្តិ​ឡើង​ចាប់​ពី​ថ្ងៃ​ទី​២១-២៦ ខែ​កុម្ភៈ​ ឆ្នាំ​២០២២។

បច្ចុប្បន្ន​ប្រុស​សង្ហា​ និង​កញ្ញា​ ស្រស់​សោភា ទាំង​ ៣​រូប កំពុង​តែ​សម្ងំ​ហ្វឹកហាត់​យ៉ាង​ខ្ជាប់ខ្ជួន​ក្រោម​ការ​គ្រប់គ្រង​របស់​​ក្រុមហ៊ុន​ CIM ដើម្បី​ចេញ​ទៅ​ប្រកួត​ព្រឹត្តិការណ៍​ធំៗ​ទាំង​ពីរ​ដូច​ការ​រៀបរាប់​​ខាង​លើ​នេះ​៕​​

Telegram-Troryorng
Share.