គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា បានជូនដំណឹងពីការពន្យាពេលការប្រកួតបណ្តោះអាសន្នពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៥ ឆ្នាំ២០២១ និងពានរង្វាន់ មិត្តហ្វូនខេមបូឌានលីគ ២០២១ ព្រោះដើម្បីចូលរួមបង្កានិងទប់ស្កាត់ការឆ្លងរីករាលដាលនៃមេរោគកូវីដ-១៩ ប្រភេទដែលតា (Delta)។


