កម្ពុជាទទួលឥទ្ធិពលខ្សោយ ពីជ្រលងនៃប្រព័ន្ធសម្ពាធទាប ITCZ ដែលបានកើត និង អូសបន្លាយលើ ភាគខាងជើងប្រទេស មីយ៉ាន់ម៉ា ឡាវ និងវៀតណាម ។ ជាមួយគ្នានេះ ខ្យល់មូសុងនិរតី បក់ក្នុងល្បឿនពីមធ្យមទៅបង្គួរ ។
ក្រសួងធនធានទឹកនិងឧតុនិយមតាមរយៈសេចក្តីជូនដំណឹងរបស់ខ្លួននៅថ្ងៃទី៣ខែសីហា ឆ្នាំ២០២១នេះបានឲ្យដឹងថា ស្ថានភាពបែបនេះ នឹងធ្វើឲ្យមបណ្តាខេត្តនៅតំបន់ វាលទំនាប កណ្ដាល មានសីតុណ្ហភាពអប្បបរមាពី២៤-២៦ អង្សាសេ និងសីតុណ្ហភាពអតិបរមាពី ៣២-៣៤ អង្សាសេ ។ បណ្តាខេត្តនៅភាគពាយ័ព្យ និងភាគខាងត្បូង អាចនឹងមានភ្លៀងក្នុង កម្រិត ពីខ្សោយទៅមធ្យម និងបណ្តាខេត្តដទៃទៀតអាច មានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ ហើយលាយឡំដោយ ផ្គរ រន្ទះ និង ខ្យល់កន្ត្រាក់ ។
បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន មានសីតុណ្ហភាពអប្បបរមាពី ២៣-២៥ អង្សាសេ និងសីតុណ្ហភាពអតិបរមា ពី ៣០-៣២អង្សាសេ អាចនឹងមានភ្លៀងក្នុងកម្រិត ពីតិចទៅបង្គួរ លាយឡំ ទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។
ចំណែកតំបន់មាត់សមុទ្រ មានសីតុណ្ហភាពអប្បបរមាពី ២៣-២៥អង្សាសេ និង សីតុណ្ហភាព អតិបរមា ពី៣០-៣២អង្សាសេ អាចនឹងមានភ្លៀងធ្លាក់ក្នុង កម្រិតពីមធ្យមទៅបង្គួរ ។ នៅលើផ្ទៃសមុទ្រនឹងអាចមានភ្លៀង លាយឡំ ខ្យល់បក់ខ្លាំង និងរលកសមុទ្រខ្ពស់ ៕

