ស្ត្រី២នាក់ម្តាយកូនដែលចាញ់បោកមេខ្យល់ លួចនាំឆ្លងដែនមកពីប្រទេសថៃ វិលចូល មក កម្ពុជាវិញ គេចពីសមត្ថកិច្ច កាត់ព្រៃ កាត់ចំការ ផ្លោះឆ្លងអូរមិនរួចភ្លាត់ ធ្លាក់បាក់ជើង។

ក្រោយហេតុការណ៍នោះ អាជ្ញាធរ សមត្ថកិច្ច គ្រូពេទ្យចុះទៅពិនិត្យ ម្តាយវិជ្ជមានកូវីដ១៩ ចំណែកកូនស្រី អវិជ្ជមាន កាលពីរសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ នៅក្នុងភូមិ ប្រសាទត្បែង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា ស្ត្រី២នាក់ម្តាយកូន ជាពលករធ្វើការនៅប្រទេសថៃ តែដោយ សារនៅឯប្រទេសថៃ កំពុងផ្ទុះខ្លាំងនូវជំងឺឆ្លងកូវីដ១៩ គាត់២នាក់ម្តាយកូន ត្រូវបាន មេខ្យល់ នាំផ្លូវរត់ឆ្លងដែន គេចពីបម្រាមគោចរ សមត្ថកិច្ចត្រួតពិនិត្យតាមច្រកព្រំដែន រត់កាត់ព្រៃ ឆ្លងអូរ តែជាអកុសល រត់ផ្លោះអូររអិល ភ្លាត់បាក់ជើងស្តាំ រងរបួសធ្ងន់ ត្រូវបានបងប្អូន ប្រជាពលរដ្ឋ ប្រទះឃើញក្នុងស្ថានភាពរបួស រាយការណ៍ទៅសមត្ថកិច្ច ។

ក្រោយមក ក្រុមគ្រូពេទ្យចុះ ទៅពិនិត្យ រកឃើញវិជ្ជមានកូវីដ១៩ លើស្ត្រីជាម្តាយ ចំណែក កូនស្រី អវិជ្ជមាន ។

ជនរងគ្រោះទាំង២នាក់ម្តាយកូន ត្រូវបានក្រុមគ្រូពេទ្យនាំទៅមន្ទីរពេទ្យបង្អែកស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ៕

អត្ថបទ៖តាតុងពោធិ៍សែនជ័យ

Share.