ក្រុមគ្រូពេទ្យ សហការជាមួយអាជ្ញាធរមូលដ្ឋានបានចុះយកសំណាកតេស្តរកមេរោគកូវីដ-១៩ ដើម្បីសុវត្តិភាព សុខភាព ពលរដ្ឋទាំងអស់គ្នានៅក្នុងភូមិចំនួន២ក្នុងភូមិសាស្ត្រខណ្ឌ ពោធិ៍សែនជ័យ កាលពីយប់ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១។

ក្នុងនោះ នៅក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅ២យកសំណាក៧០នាក់ លទ្ធផល អវិជ្ជមាន ទាំងអស់។ ចំណែក ភូមិតាងួន១ សង្កាត់កាកាប១ ពលរដ្ឋចូលរួមយកសំណាក ចំនួន ១៣៩នាក់ រកឃើញវិជ្ជមានកូវីដ-១៩ ចំនួន៨នាក់។

លោកប៉ាង លីដា អភិបាលរងខណ្ឌពោធិសែនជ័យ បានឲ្យដឹងថា ដើម្បីស្រាយមន្ទិលសង្ស័យ ជុំវិញជំងឺឆ្លងកូវីដ-១៩ បំលែងថ្មីដែលបានចូលដល់រាជធានីភ្នំពេញ ទើបក្រុមគ្រូពេទ្យ សហការជាមួយអាជ្ញាធរ ខណ្ឌ សង្កាត់ ចុះយកសំណាក បងប្អូនប្រជាពលរដ្ឋ នៅក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅ២ បានចំនួន៥៦ខ្នងផ្ទះ យកសំណាកពលរដ្ឋចំនួ៧០នាក់ ធ្វើតេស្ត លទ្ធផលអវិជ្ជមានទាំងអស់ ។ ចំណែកគោលដៅមួយកន្លែងទៀត ក្នុងភូមិតាងួន១ សង្កាត់កាកាប១ ពលរដ្ឋចូលរួមចំនួន ១៣៩នាក់ គ្រូពេទ្យរកឃើញចំនួន៨នាក់ វិជ្ជមានកូវីដ-១៩ ។

អាជ្ញាធរ ក្រុមគ្រូពេទ្យក៏បានណែនាំផងដែរឲ្យបងប្អូនប្រជាពលរដ្ឋដែលអវិជ្ជមានកូវីដ-១៩ទាំងអស់ សូមកុំភ្លេចខ្លួន កុំធ្វេសប្រហែស បន្តចូលរួម និងអនុវត្តវិធានការ ក្រសួងសុខាភិបាល ដើម្បីសុវត្តិភាព សុខភាពយើងទាំងអស់គ្នា៕

Share.