កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៥៧៧នាក់ ខណៈអ្នកជំងឺ ៦២៨នាក់ជាសះស្បើយ។ នេះបើយោងតាមសេចក្តី ជូនដំណឹងរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី៣ខែសីហាឆ្នាំ២០២១នេះ។

ក្នុងចំណោមអ្នកឆ្លងសរុបមានករណីនាំចូលពីក្រៅប្រទេសចំនួន២២៤នាក់និងមានមនុស្ស២៩នាក់ទៀតបានបាត់បង់ជីវិតដោយសារជំងឺកូវីដ១៩ផងដែរ។

គិតត្រឹមព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៧៩,០៥១នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៧២,១៤៥នាក់ និងស្លាប់សរុបចំនួន ១,៤៧១នាក់៕

Share.