បុរសម្នាក់ទើបតែទិញម៉ូតូបានថ្មីៗ ចង់សាកកម្លាំងម៉ាស៊ីន ជិះលឿនជ្រុល គេចពី រថយន្ត ខាងមុខ ជុលទៅបុកកៀរទ្រូងផ្លូវ បណ្តាលឲ្យដួលអូសជាច្រើនម៉ែត្រ រងរបួសធ្ងន់ សន្លប់ វង្វេងបាត់ស្មារតី រងរបួសបែកមុខហូរឈាមកក្លាក់ កាលពីវេលាម៉ោង៣និង៥៥នាទីរសៀល ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ នៅតាមផ្លូវសហព័ន្ធរុស្សី ខាងកើតជាប់ភ្លើងស្តុបតាកន ចំណុចភូមិព្រៃទា២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។
តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះទើបតែទិញ ម៉ូតូបានថ្មីៗ ម៉ាកស្កុបពីពណ៌ខ្មៅ មិនទាន់ពាក់ស្លាកលេខ ហើយក្នុងសភាពស្រវឹងផងនោះ បានធ្វើដំណើរពីលិចទៅកើតក្នុងល្បឿនលឿន ដល់ចំណុចកើតហេតុ គេចពីរថយន្តខាងមុខ ជ្រុលចង្កូតទៅបុកកៀរទ្រូងផ្លូវ ដួលអូសជាច្រើនម៉ែត្រ រងរបួសបែកមុខ សន្លប់វង្វេង បាត់ស្មារតី។
ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តគ្លីនិកឯកជនដឹកយកទៅព្យាបាល ចំណែក ម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍ចោមចៅ៣ ៕



