សាកសព មេធាវីវ័យក្មេងដែលបានលង់ទឹកស្លាប់ កាលពីរសៀលថ្ងៃទី៣ខែសីហា កន្លងមក ត្រូវបានរកឃើញហើយ នៅចម្ងាយពីកន្លែងកើតហេតុ ជិត២គីឡូម៉ែត្រ ស្ថិតក្នុងភូមិប្រាំមួយ សង្កាត់បួនក្រុងនិងខេត្តព្រះសីហនុ ។

លោកវរសេនីយ៍ឯក ប៉ោ វណ្ណារ៉ា ប្រធានការិយាល័យនគរបាលទេសចរណ៍ ប្រចាំតំបន់ឆ្នេរ បានឲ្យដឹងថានៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង៥. ៣០នាទី សាកសពជន រងគ្រោះ ឈ្មោះ ជូ ជាគុយ មានទីលំនៅបច្ចុប្បន្ន នៅរាជធានីភ្នំពេញ  ដែលបានបាត់ខ្លួនក្នុង ពេល​​ហេតុការណ៏ចុះងូតទឹកសមុទ្រកាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ នៅឆ្នេរអូរត្រេះ១, ត្រូវបានរកឃើញអណ្តែតទើនៅលើឆ្នេរចំងាយប្រហែល១,៣០០ម៉ែត្រ ចុងអូរត្រេះ១ ទល់មុខឆៃណាថោន។

សាកសពត្រូវបានសាច់ញាតិ លើកយកមកដាក់នៅលើឆ្នេរដើម្បី សមត្ថកិច្ចធ្វើកោសល្យវិច័យ តាមនីតិវធី រួចទើបប្រគល់ជូនគ្រួសារ និងសាច់ញាតិយកទៅរៀបចំទុកដាកតាមប្រពៃណ៕

អត្ថបទ៖ភ្នាក់ងារខេត្តព្រះសីហនុ

Share.