អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោក ប៉ាង លីដា អភិបាលរងខណ្ឌ បានចុះ រៀបចំសណ្តាប់ធ្នាប់ តាមផ្លូវ ស្របផ្លូវ រថភ្លើង ក្នុងភូមិប៉ប្រ៉កជើង សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ នាព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ ខណៈដែលតំបន់នោះ មាន សំណង់ផ្ទះ សំយ៉ាប រោងមួយចំនួន សាងសង់រំលោភទៅលើចំណីផ្លូវរថភ្លើង បង្កផល ប៉ះពាល់ច្រើនយ៉ាង ។

ក្នុងប្រតិបត្តិការនាព្រឹកនេះ អាជ្ញាធរខណ្ឌ សង្កាត់ ពន្យល់ អប់រំ ណែនាំដល់ម្ចាស់ផ្ទះរោង ណាដែលបានសាងសង់ លយជ្រុលហួសមកលើចំណីផ្លូវ ស្នើសុំឲ្យម្ចាស់ រុះរើដោយខ្លួនឯង ។

អាជ្ញាធរបានឲ្យដឹងថា អាជ្ញាធរកន្លងមកធ្លាប់បានផ្សព្វផ្សាយជូនពលរដ្ឋដែលរស់នៅតាមផ្លូវ ស្របផ្លូវដែក កុំឲ្យមានការសាងសង់រោង ផ្ទះ សំយ៉ាប ជ្រុលលយហួស លើផ្លូវ នាំឲ្យប៉ះពាល់ សុវត្តិភាព សណ្តាប់ធ្នាប់និងអាចបង្កឲ្យមានគ្រោះថ្នាក់ផ្សេងៗ៕

Share.