
សារព័ត៌មាន«ត្រយង»ទទួលបានសិទ្ធផ្សាយផ្ទាល់ព្រឹត្តិការណ៍ប្រកួតបាល់ទាត់សប្បុរសធម៌ ស.ស.យ.ក ខេត្តព្រៃវែង ប៉ះជាមួយ ផ្ការីកគ្រប់រដូវ (ពាក់មី) ក្នុងឱកាសអបអរសាទរខួបលើកទី៤៥ នៃថ្ងៃកំណើតសហភាពសហព័ន្ធយុវជនកម្ពុជា។
អ្នកគាំទ្រអាចចូលរួមទស្សនាឥតគិតថ្លៃ នៅក្នុងកីឡដ្ឋានខេត្តព្រៃវែង នាថ្ងៃសុក្រ ទី១ ខែធ្នូ ឆ្នាំ២០២៣ ចាប់ពីវេលាម៉ោង ២:០០រសៀលតទៅ។
កម្មវិធីប្រកួតប្រកួតរួមមានដូចជា៖
– ថ្ងៃទី១ ខែធ្នូ ស.ស.យ.ក ខេត្តព្រៃវែង Vs ផ្ការីកគ្រប់រដូវ (នាយពាក់មី)
– ថ្ងៃទី១ ខែធ្នូ U13 ខេត្តព្រៃវែង Vs U13 ផ្ការីកគ្រប់រដូវ។
បញ្ជាក់៖ ថវិកាដែលប្រមូលបាន នឹងត្រូវបានបរិច្ចាគជូនដល់មណ្ឌលកុមារកំព្រាក្នុងខេត្តព្រៃវែង! ហេតុនេះចំពោះបងប្អូនដែលចង់ចូលរួមជួយដល់កុមារកំព្រា អាចបរិច្ចាគតាមការស្កេន QR Code ឬ ABA 000 429 683 ( Kry Sophea)៕




