សារព័ត៌មានត្រយង ផ្សាយផ្ទាល់ពីដំណឹងចម្រុះជាច្រើនក្នុងកម្មវិធី«ត្រយង Top News» នៅព្រឹកថ្ងៃព្រហស្បត្តិ៍ ទី៥ ខែសីហា ឆ្នាំ២០២១ ដែលចាប់ផ្សាយពីម៉ោង៩ដល់១០ព្រឹក ដែលមានផ្សាយនៅលើហ្វេសប៊ុក យូធូ និងលើគេហទំព័ររបស់សារព័ត៌មានត្រយង www.troryorng.com។
ខាងក្រោមជាមាតិកាសំខាន់ៗនៅក្នុងកម្មវិធី«ត្រយង Top News»៖
-បច្ចុប្បន្នភាពនៃជំងឺកូវីដនៅកម្ពុជា!
-អាជ្ញាធរខេត្តកែប នឹងធ្វើតេស្តរហ័សលើអាជីវករតាមផ្សារ និងពលរដ្ឋនៅជុំវិញផ្សារទូទាំងខេត្ត រកមេរោគកូវីដ១៩ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៣ ខែសីហា
-រោគសញ្ញាក្រោយចាក់វ៉ាក់សាំងកូវីដ១៩…
-អាជ្ញាធរថៃអំពាវនាវឲ្យអាជីករខ្មែរក្នុងផ្សាររ៉ុងក្លឿទៅធ្វើតេស្តរករោគមេរោគកូវីដ-19 ជាបន្ទាន់ក្រោយអាជីករខ្មែររាប់រយនាក់វិជ្ជមានកូវីដ-១៩
-សហស្ថាបនិក របស់អង្គការ ហ្វាពន្លឺសិល្បៈទទួលមរណភាពដោយសារជំងឺកូវីដ-១៩!
-សមត្ថកិច្ចថៃឃាត់ខ្លួនពលរដ្ឋថៃ ម៉ាឡេស៊ី និងជនជាតិចិនជាង ២០ នាក់ប្រុងឆ្លងដែនចូល កម្ពុជា
-អាជ្ញាធរខេត្តកណ្ដាល ចុះបិទហាងលក់គ្រឿងស្រវឹង នៅសង្កាត់តាខ្មៅ
-ស្ត្រីម្នាក់រួមដំណើរជាមួយប្តីស្វែងរកយុត្តិធម៌ពីកំពង់ស្ពឺដល់ភ្នំពេញក្រោយពីត្រូវមនុស្ស ១ក្រុមព្រួតវាយ!
-គោ-ក្របី ជាង៦០០ក្បាលនៅខេត្តសៀមរាបបានកើតជំងឺពកស្បែក!
-ក្រុមការងារជំនាញក្រសួងសាធារណការគ្រោងស្នើសុំគោលការណ៍ ឯកភាពធ្វើជាច្បាប់ចរាចរណ៍ផ្លូវគោកថ្មី
-ខ្មែរ យកម្ចាស់មេដាយមាសអូឡាំពិកជនជាតិ អ៊ីរ៉ង់ មកធ្វើជាគ្រូបង្វឹកក្រុមជម្រើសជាតិ ចំបាប់

