រដ្ឋបាលខេត្តកែប នឹងធ្វើតេស្តរហ័ស (Rapid Test) រកមេរោគកូវីដ១៩ នៅលើអាជីវករផ្សារ និង ប្រជាពលរដ្ឋនៅជុំវិញផ្សារក្តាមមួយចំនួនចាប់ពីវេលាម៉ោង៨៖០០ ដល់ម៉ោង៤៖០0នាទី ថ្ងៃទី៥ ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១។
យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកែបបានឲ្យដឹងថា បណ្តាផ្សារទាំងនោះ រួមមាន៖ផ្សារសេះស ផ្សារដំណាក់ចង្អើរ ផ្សារកែប ផ្សារពងទឹក ផ្សារ ចំការលើ ឆ្នេរលេងទឹក និងឆ្នេរជ្រោយដូង ។
រដ្ឋបាលខេត្តកែប បានបញ្ជាក់ថា គោលបំណងធ្វើតេស្តរហ័ស លើអាជីវករ និប្រជាពលរដ្ឋ នៅជុំវិញផ្សារទូទាំងខេត្តនេះគឺដើម្បីទប់ស្កាតទ់ការរីករាលដាលជំងឺកូវីដ១៩ នៅក្នុង សហគមន៍៕

