គិតត្រឹមថ្ងៃទី៥ខែសីហាឆ្នាំ២០២១នេះ កម្ពុជាមានអ្នកបាត់បង់ជីវិតដោយសារកូវីដ១៩សរុបចំនួន១,៥០៧នាក់ហើយ។

ក្រសួងសុខាភិបាលបានជូដំណឹងថា នៅថ្ងៃទី៤ខែសីហា កម្ពុជាមានមនុស្សចំនួន១៩នាក់បន្ថែមទៀតបានបាត់បង់ជីវិតនិងបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៥៩១នាក់ ខណៈអ្នកជំងឺ៦១៨ នាក់ជាសះស្បើយ។

គិតត្រឹមព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៨០,២២៥នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៧៣,៤២១នាក់ និងស្លាប់សរុបចំនួន ១,៥០៧នាក់៕

Share.