វ៉ាក់សាំងជាង៤សែន១ម៉ឺនដូសដែលជាជំនួយរបស់ចក្រភពអង់គ្លេសត្រូវបានដឹកមកដល់កម្ពុជាហើយនៅរសៀលថ្ងៃទី ៥ខែសីហា ឆ្នាំ២០២១នេះ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានអញ្ជើញទទួលវ៉ាក់សាំង ដែលជាជំនួយទ្វេភាគី របស់ចក្រភពអង់គ្លេស នេះ ដោយបានផ្ញើសារទៅកាន់ជនរួមជាតិឲ្យចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ជាបន្តទៀត។

សម្តេចបានបញ្ជាក់ថា វ៉ាក់សាំងដែលជាជំនួយរបស់អង់គ្លេសនេះនឹងត្រូវប្រើសម្រាប់ចាក់ដូសជំរុញ(ដូសទី៣)៕

Share.