
ពានរង្វាន់បាល់ទាត់កម្រិតទ្វីបអាស៊ី AFC Cup បានប្ដូរកម្មវិធីប្រកួតថ្មី ក្រោយពេលសម្រេចរំសាយក្រុមមួយចំនួនក្នុងតំបន់អាស៊ាន ហើយធ្វើឱ្យក្រុមមួយរបស់ហុងកុង Lee Man មានឈ្មោះឡើងទៅលេងវគ្គ Inter-Zone Final ដោយស្វ័យប្រវត្តិ។
ពានរង្វាន់ AFC Cup 2021 មាន១០ពូល មកពី៥តំបន់ផ្សេងគ្នា មាន តំបន់អាស៊ីខាងកើត អាស៊ីខាងជើង អាស៊ីកណ្ដាល អាស៊ីខាងកើត និងអាស៊ីអាគ្នេយ៍។ ដូច្នេះ៤តំបន់ផ្សេងទៀតបន្តសកម្មភាពប្រកួតធម្មតា ខណៈមានតែតំបន់អាស៊ីកណ្ដាលមួយប៉ុណ្ណោះ មិនទាន់ប្រកួតបញ្ចប់វគ្គជម្រុះក្នុងពូល រីឯតំបន់៣ផ្សេងទៀតប្រកួតរួចរាល់ហើយ៕

