ហាងផឹកស៊ីមួយកន្លែងយីហោ តាសេត ស្ថិតនៅតាមផ្លូវកែវ ចិន្តា ភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ បានល្មើសបម្រាម វិធានការរដ្ឋបាល បើកដំណើរការឲ្យភ្ញៀវចូលផឹកស៊ីដោយសេរី ត្រូវបានកម្លាំចម្រុះទៅទៅចាត់វិធានការរដ្ឋបាលនិងបានឃាត់ខ្លួនមនុស្សប្រុស ស្រី ចំនួន២២នាក់និង ហៅក្រុមគ្រូពេទ្យយកសំណាកតេស្ត និងឃាត់រថយន្តបានចំនួន១៣គ្រឿង កាលពីវេលាម៉ោង៣និង២០នាទីរសៀល ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ ។
តាមអាជ្ញាធរបានឲ្យដឹងថា សាលារាជធានីភ្នំពេញ បានសម្រេចផ្អាកជាបណ្តោះអាសន្ន នូវដំណើរការហាង កន្លែងប្រមូលផ្តុំផឹកស៊ីលក់ដូរ ទទួលភ្ញៀវលើសកំណត់ កង្វះរក្សាគម្លាតសុវត្តិភាព បង្ការការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ បែរជាហាង តាសេត នៅបន្តដំណើរការ ទទួលភ្ញៀវបើកឲ្យចូលដឹកស៊ី សេពគ្រឿងស្រវឹង ដោយសេរី ទើបនៅរសៀលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ នេះកម្លាំងចម្រុះខណ្ឌឫស្សី ចុះទៅចាត់វិធានការរដ្ឋបាល រាំងខ្ទប់ហាង ឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន២២នាក់ រថយន្តចំនួន១៣គ្រឿង ។
អាជ្ញាធរបន្តទៀតថា មនុស្សល្មើសនឹងវិធានការរដ្ឋបាលទាំង២២នាក់ ត្រូវបានអាជ្ញាធរ សមត្ថកិច្ច សហការជាមួយមន្ទីរសុខាភិបាល ដាក់ក្រុមគ្រូពេទ្យយកសំណាកតេស្ត រួចនាំខ្លួនទៅអធិការដ្ឋានខណ្ឌ រួមជាមួយរថយន្តចំនួន១៣គ្រឿង ហើយហាងត្រូវបានសម្រេចបិទផ្អាកអាជីវកម្ម ៕




