សមត្ថកិច្ចបានចុះបង្ក្រាបទីតាំងហាងយីហោ(ផ្ទះផាតធី)ស្ថិតនៅតាមបណ្តោយផ្លូវ២៦១ កែងនិងផ្លូវ១៣៨ ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ដែលបានលួចលាក់បើកKTV ទទួលភ្ញៀវចូលផឹកស៊ីបំពានទៅបម្រាមគោចរ និងវិធានការរដ្ឋបាលរាជធានីភ្នំពេញ។
ប្រតិបត្តិការចុះបង្ក្រាបនេះធ្វើឡើងនៅយប់ថ្ងៃទី៥ខែសីហាឆ្នាំ២០២១នេះ ក្រោមកិច្ចសហការរវាងកម្លាំងចម្រុះ នៃគណ: បញ្ជាការ ឯកភាពខណ្ឌទួលគោក ដឹកនាំដោយលោក ឯក ឃុនដឿន អភិបាល នៃគណ:អភិបាលខណ្ឌទួលគោក និងលោកសុខ ហេង អធិការនគរបាល ខណ្ឌទួលគោក ដឹកនាំដោយកម្លាំងចុះបង្ក្រាប និងបិទ ព្រមទាំងឃាត់ខ្លួនមនុស្សប្រុសស្រី១៣ (ប្រុស៦នាក់ )។
ហាងយីហោ(ផ្ទះផាតធី) បានលួចបើកKTVឲ្យភ្ញៀវចូលផឹកស៊ីបំពានបម្រាមគោចរ និង វិធានការរដ្ឋបាល ស្របពេលដែលសមត្ថកិច្ច អាជ្ញាធរ ក្រុមគ្រូពេទ្យ មន្ត្រីសុខាភិបាល កំពុង រឹតបន្តឹងទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩សព្វថ្ងៃ ។
សមត្ថកិច្ចបានឃាត់ខ្លូនមនុស្សប្រុសស្រី១៣នាក់និងមន្ត្រីសុខាភិបាលបានយកសំណាក ពិនិត្យរកមើលជំងឺកូវីដ១៩។ជាលទ្ធផលគឺអវិជ្ជមានទាំងអស់។
ក្រោយមកសមត្ថកិច្ចបានបញ្ជូនខ្លួនពួកគេទៅកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បី ចាត់ការបន្តតាមច្បាប់៕




