តារាចម្រៀង និងជាតារា Fashion កញ្ញា Rihanna បានក្លាយជាមហាសេដ្ឋីជាផ្លូវការហើយ នេះបើយោងតាមទស្សនាវដ្ដី Forbes បានប្រកាសកាលពីថ្ងៃ ពុធកន្លងមក។

ទឹកប្រាក់សុទ្ធមិនជាប់បំណុលរបស់តារាស្រីរូបនេះបច្ចុប្បន្នមានប្រមាណ១.៧ពាន់លាន គឺ៤ឆ្នាំក្រោយពីបើកអាជីវកម្មផ្នែកសម្រស់ប្រកបដោយភាពជោគជ័យ ហើយកត្តានេះបានធ្វើឱ្យកញ្ញា Rihanna ក្លាយជាអ្នកចម្រៀងស្រីដែលមានជាងគេបំផុតក្នុងពិភពលោក។
ភាពមានបានរបស់ Rihanna មិនមែនដោយសារតែអាជីពចម្រៀងរបស់នាងនោះទេ តែដោយសារតែមុខជំនួញរបស់នាង ទើបធ្វើឱ្យនាងទទួលបានឋានៈជាមហាសេដ្ឋី។ តារាចម្រៀងនេះមិនត្រឹមតែក្ដាប់ភាគហ៊ុន៥០% ក្នុងក្រុមហ៊ុន Fenty Beauty ដែលយកឈ្មោះតាមនាមត្រកូលរបស់នាង។

Rihanna បច្ចុប្បន្នស្ថិតក្នុងលំដាប់ថ្នាក់លេខ២ជាស្ត្រីក្នុងរង្វង់សិល្បៈមានជាងគេបំផុត បន្ទាប់ពីអ្នកស្រី Oprah នេះបើយោងតាមសារព័ត៌មាន Forbes។
តារាចម្រៀងវ័យ ៣៣ ឆ្នាំរូបនេះកើតនៅ Barbados បានបញ្ចេញអាល់ប៊ុមចម្រៀងដំបូងក្នុងឆ្នាំ ២០0៥ ចាប់តាំងពីនោះមក តារារូបនេះបានចេញអាល់ប៊ុម៧ថែមទៀត ហើយឈ្នះពានរង្វាន់ Grammys ។ នៅលើ IG (Instagram) របស់ Rihanna មានចំនួន Followers ចំនួន ១០៣លានគណនី ដោយតារារូបនេះតែងតែប្រើគណនី IG របស់ខ្លួនដើម្បីផ្សព្វផ្សាយពីស្លាកសញ្ញារបស់ខ្លួនប្រកបដោយភាពជោគជ័យ។
កាលពីដើមឆ្នាំ Rihanna បានបង្កើត Brand មួយទៀតមានឈ្មោះថា Savage X Fenty ដោយចំណាយទឹក១១៥លានដុល្លារ ក្នុងចំណោមទឹកប្រាក់សរុប១ពាន់លាន នេះបើតាមការរាយការណ៍របស់ទស្សនាវដ្ដី។ TechStyle Fashion ក៏មានចំណែកភាគហ៊ុនរបស់ Rihanna ដោយ Forbes បានសន្និដ្ឋានបានថា Rihanna មានហ៊ុនប្រមាណ៣០ភាគរយនៃភាគហ៊ុនសរុបរបស់ក្រុមហ៊ុននេះ៕

