ជនសង្ស័យចំនួន៣នាក់ដែលសកម្មខាងឆក់កាបូប ទ្រព្យសម្បត្តិតាមដងផ្លូវ ត្រូវបាន កម្លាំង នគរបាលខណ្ឌប៉ុស្តិ៍ចោមចៅ១ និងប៉ុស្តិ៍ចោមចៅ២ រួមជាមួយកម្លាំងប្រជាការពារ ប្រដេញ តាមចាប់ក្របួចបាន បន្ទាប់ពីពួកគេ ធ្វើសកម្មភាពនៅតាមទីតាំងផ្សេងគ្នា ក្នុងពេលតែមួយ។

ប្រភពីពសមត្ថកិច្ចបានឲ្យដឹងថា ក្រុមនេះបានឆក់ទូរស័ព្ទ និងឆក់កាបូបលុយ កាលពី វេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ និងឆក់ទូរស័ព្ទ នៅ មុខផ្សារ ចោមចៅ ភូមិថ្នល់បំបែក សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ និងមួយករណីទៀត លើផ្លូវចោមចៅ ចំណុចភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។

សមត្ថកិច្ចដកហូតបានម៉ូតូម៉ាកនិច សេរី២០២១ ចំនួន០២គ្រឿងដែល ជាមធ្យោបាយ របស់ជនល្មើស ។ ក្រៅពីនេះក៏បានដកហូតលុយរួមនឹងសម្ភារដែលក្រុមចោរបានឆក់យកពី ជនរងគ្រោះផងដែរ។

ក្រោយការចាប់ខ្លួនបាន ជនសង្ស័យម្នាក់ម្នាក់ត្រូវបានប្រគល់ឲ្យទៅប៉ុស្តិ៍ចោមចៅ៣ ដើម្បី សាកសួរនិងកសាងសំណុំរឿង ចំណែកជនសង្ស័យ២នាក់ទៀត ឃាត់ខ្លួនសាកសួរនៅប៉ុស្តិ៍ ចោមចៅ២ ដើម្បីកសាងសំណុំរឿង ៕

អត្ថបទ ៖តាតុងពោធិ៍សែនជ័យ

Share.