អាជីវករលក់នំបញ្ចុកស្រុះ នៅផ្សារតូចទួលសង្កែ ១នាក់ត្រូវបានរកឃើញថា បានឆ្លងមេរោគ កូវីដ១៩ប្រភេទ១៩បំប្លែងថ្មី Delta ចំណោមអ្នកឆ្លងមេរោគនេះចំនួនជាង៣០នាក់នៅក្នុងរាជធានី ភ្នំពេញកាលពីថ្ងៃទី៤ខែសីហា។

ក្រសួងសុខាភិបាលបានជូនដំណឹងថា វីរុសកូវីដ១៩ បំប្លែងថ្មីប្រភេទ B.1.617-2 (Delta) ត្រូវបានរកឃើញលើអ្នកដំណើរពីបរទេស តាមជើងហោះហើរចំនួន ៣១នាក់ (ស្រី១៦នាក់) និងលើអាជីវករលក់នំបញ្ចុកស្រុះ នៅផ្សារតូចទួលសង្កែ ១នាក់ នៅថ្ងៃទី០៤ ខែសីហា។

នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ រកឃើញ លើអ្នកដំណើរមកពីបរទេសតាមជើងហោះហើរ ចំនួន២នាក់ ប្រជាជនអ្នកភូមិនៅក្នុងសហគមន៍ចំនួន ២៤នាក់ និងពលករមកពីថៃចំនួន៩នាក់។

គិតចាប់ពីថ្ងៃទី៣១ ខែមីនា ដល់ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ កម្ពុជាបានរកឃើញអ្នកវិជ្ជមានកូវីដ១៩ ប្រភេទដែលតា (Delta) លើពលករមកពីប្រទេសថៃ អ្នកដំណើរមកតាមជើងហោះហើរ បុគ្គលិកសុខាភិបាល និងអ្នកភូមិនៅក្នុងសហគមន៍ សរុបចំនួន៣២៧នាក់៕

Share.