រថយន្តក្រឡុកស៊ីម៉ងត៍មួយគ្រឿងបានបុករបងវត្តព្រែកថ្លឹងទាំងព្រឹក បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ បង្កការភ្ញាក់ផ្អើល ស្ថិតក្នុងសង្កាត់ ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ក្រោយហេតុការណ៍នោះ កម្លាំងសមត្ថកិច្ចជំនាញ នៅក្នុងមូលដ្ឋាន បានចុះទៅដល់ចំណុចកើតហេតុ ដើម្បីធ្វើការពិនិត្យ ។

យ៉ាងណាក៏ដោយពុំមានសេចក្តីរាយការណ៍អំពីជនរងគ្រោះនៅក្នុងហេតុការន៍នោះឡើយ៕

Share.