ក្រសួងសុខាភិបាលបានជូនដំណឹងនៅថ្ងៃទី៧ខែសីហាឆ្នាំ២០២១នេះថា មានអ្នកជំងឺកូវីដ១៩ចំនួន ៧០០នាក់បន្ថែមទៀតបាន ជាសះស្បើយឡើងវិញខណៈមានករណីឆ្លងថ្មីចំនួន៥២២នាក់។
គិតត្រឹមព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៨១,៣៣៥នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន៧៤,៧៤៥នាក់ និងស្លាប់សរុបចំនួន ១,៥៣៧នាក់៕

