យ៉ាហោចណាស់មានកម្មករ៣នាក់បានរងរបួសធ្ងន់និងស្រាលក្នុងហេតុការណ៍បាក់ស្រុតប្លង់សេអគារមួយកន្លែងស្ថិតនៅក្រុងប៉ោយប៉ែត ។ ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង11និង30នាទី ថ្ងៃទី07 ខែសីហា ឆ្នាំ2021 នៅចំណុចមុខបុរីហ៊ុយឡេង ក្នុងភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

អាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា ពេលកើតហេតុ រថយន្តស៊ីម៉ង់ត៍បានបាញ់ចាក់ប្លង់សេបាន 4រថយន្តរួចហើយ តែដល់រថយន្តទី5 ស្រាប់តែបាក់ស្រុតចុះតែម្តង ទំនងបែបជំទល់ទ្របាតប្លង់សេមិនរឹងមាំ ទប់មិនជាប់ បណ្តាលឲ្យបាក់ស្រុតចុះ ធ្វើឲ្យមានកម្មករប្រុសស្រី រងរបួសធ្ងន់ស្រាលចំនួន03នាក់ មាន1នាក់ ភេទស្រីរងរបស់ធ្ងន់បាក់ជើងត្រូវបានយកទៅសំរាកទៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែត2 ដើម្បីព្យាបាល។ ចំណែកកម្មករប្រុស២ទៀតរងរបួសស្រាល។

 អាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា ម្ចាស់សំណង់អាគារមានឈ្មោះ យឹម ឆៃ អ៊ាង ជាម្ចាស់អាគារដែលកំពុងសាងសង់ ដោយមេការឈ្មោះ ឆន ដែលបំរុងធ្វើផ្ទះសំណាក់ មានទំហំ២ល្វែង។ ហអគារនេះទើបតែចាប់ផ្តើមចាក់ប្លង់សេជាន់ទី1ប៉ុណ្ណោះ ក៏បាក់បង្កការភ្ញាក់ផ្អើល និងបណ្តាលឲ្យមានកម្មកររងរបួសតែម្តង៕

អត្ថបទ៖ប៉ោយប៉ែត

Share.