តារាចម្រៀងជើងចាស់ដ៏ល្បីល្បាញរបស់អាមេរិក Jennifer Lopez ឬដែលអ្នកគាំទ្រហៅកាត់ថា JLO បានផុសលើគណនី Twitter របស់ខ្លួនដោយប្រើ Hashtag #PermissionToDance ព្រមទាំង Tag គណនី BTS Bighit និង BTS twt ធ្វើឱ្យហ្វេនទាំង BTS និងហ្វេនរបស់ JLO ជ្រួលច្រាលចង់ដឹងថានេះគឺជាសញ្ញាណបញ្ជាក់ថានឹងមានការ Collaboration (សហការច្រៀងរួមគ្នា) រវាងតារាសំណព្វចិត្តទាំងពីរឬលក៏យ៉ាងណា?

វីដេអូខ្លីមានរយៈពេលប្រមាណជា៤០វិនាទីដែល MIX (កាត់បញ្ចូលគ្នា) ដោយសំឡេងបទចម្រៀងបទ Permission To Dance របស់ BTS និង រូបភាពសម្ដែងនិងរាំរបស់ JLO កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ កន្លងទៅបានទាញចំណាប់អារម្មណ៍របស់អ្នកគាំទ្រយ៉ាងខ្លាំង ហើយក៏មានអ្នកគាំទ្រជាច្រើននាក់បានចូលមកសាកសួរនៅក្រោមផុសរបស់ JLO តែមិនមានការឆ្លើយតបនោះឡើយ។
✨ @bts_bighit @BTS_twt tag you’re it … #CambiaElPaso #PermissionToDance @rauwalejandro @carneyval #JLOxBTS pic.twitter.com/BJvmhTDzNW
— jlo (@JLo) August 5, 2021
ផុសរបស់ JLO នៅលើ Twitter គិតមកដល់ថ្ងៃទី៨ ខែសីហានេះមានចំនួន Retweet ចំនួន ៥៣.៥K មានចំនួន Love ១២៣.៦K និង មានអ្នកចូលមក Comment រហូតដល់៦.៤K។
ប្រសិនបើដូចការសន្មតរបស់អ្នកគាំទ្រមែននោះ នេះគឺជាការបង្កើតកំណត់ត្រាមួយទៀតសម្រាប់ក្រុមចម្រៀងបុរសដ៏ល្បីល្បាញរបស់កូរ៉េខាងត្បូង BTS ដែលកន្លងៗមកធ្លាប់រួមសហការច្រៀងជាមួយនឹងតារាល្បីៗលំដាប់អន្តរជាតិជាច្រើននាក់ដូចជា Nicki Minaj , Sia ជាដើម។
គួរដឹងថាបទចម្រៀង «Permission To Dance» របស់ BTS ចាប់តាំងពីថ្ងៃបង្ហោះដំបូងគឺថ្ងៃទី៩ខែកក្កដាឆ្នាំ២០២១ មកដល់ថ្ងៃទី៨ខែសីហាឆ្នាំ២០២១ មានរយៈពេល១ខែគត់នៅលើ YouTube ដោយក្នុងនោះមានចំនួន Views គិតត្រឹមម៉ោង ៨ យប់នេះមានចំនួន ២៤៣លានដង៕

