ហ្វេន​សរសើរ​ Rihanna ព្រោះ​តែ​ភាព​សាមញ្ញ​របស់​តារា​រូប​នេះ​ចំពោះ​ការ​ឆ្លើយតប​រឿង​ដែល​ខ្លួន​ទើប​តែ​ទទួល​បាន​ងារ​ជា​មហាសេដ្ឋីនី​។

សូមចុច​អាន តារា​ចម្រៀង​ Rihanna មាន​ឋានៈ​ជា​​មហាសេដ្ឋីនី​ផ្លូវ​ការហើយ​​!

ទស្សនា​ Forbes បាន​បើក​បង្ហាញ​ឱ្យ​មហាជន​បាន​ដឹង​កាល​ពី​ថ្ងៃទី​ ៤ ខែសីហា ឆ្នាំ​២០២១ ថា Rihanna មាន​ទ្រព្យ​សម្បត្តិ​មិន​ជាប់​បំណុល​ប្រហែល​ជា​១.៧​​ពាន់លាន​ដុល្លារ​ ដែល​ទឹក​ប្រាក់​ទាំង​អស់​នេះ​ភាគ​ច្រើន​បាន​មក​ពី​ស្លាក​សញ្ញា​ Fenty Beauty ផលិតផល​គ្រឿង​សំអាង​។​ បច្ចុប្បន្ន​តារា​ចម្រៀង​វ័យ​៣៣​ឆ្នាំ​នេះ​គឺ​ជា​ស្ត្រី​ដែល​មាន​ជាង​គេ​លំដាប់​ទីពីរ​នៅ​ក្នុង​ពិភពសិល្បៈ​តាម​ពី​ក្រោយ​ពិធីករ​ល្បី​ Oprah Winfrey។

នៅ​ពេល​ដែល​សារព័ត៌មាន​តាម​សួរ​នាំ​ពី​ចំណាប់​អារម្មណ៍​របស់​សាមី​ខ្លួន​ក្រោយ​មាន​ងារ​ជា​មហាសេដ្ឋីនី​ ដែល​កើត​ពី​កម្លាំង​ញើស​ឈាម​របស់​ខ្លួន RiRi បាន​ឆ្លើយ​យ៉ាង​សាមញ្ញ​ ដោយ​ពាក្យ​៣​ ម៉ាត់​ថា «ព្រះ​ជា​ម្ចាស់​មាន​ចិត្ត​ល្អ​»

Ncki Minaj តារា​ចម្រៀង​ដែល​ច្រៀង​រួម​គ្នា​ក្នុង​បទ​ចម្រៀង​ «Rainning Men» រួម​ជាមួយ​នឹង​តារា​ចម្រៀង​ជា​ច្រើន​ទៀត​បាន​បង្ហាញ​នូវ​ការ​ចូលរួម​អបអរសាទរ​និង​លើក​សរសើរ​ចំពោះ​ RiRi ចំពោះ​ងារ​​ជា​អ្នក​មាន​ស្ដុកស្ដម្ភ​។

គួរ​ដឹង​ដែរ​ថា​ភ័ព្វ​សំណាង​របស់ RiRi មិន​មែន​បាន​មក​​ដោយសារ​អាជីព​ជា​អ្នក​តន្ត្រី​ឬ​អ្នក​សិល្បៈ​​នោះ​ទេ​ តែ​បាន​មក​ពី​អាជីវកម្ម​ Fenty Beauty ដែល​បា​ន​បង្កើត​ឡើង​នៅ​ឆ្នាំ​២០១៧ និង​មាន​ភាគហ៊ុន​រហូត​ដល់​ទៅ​៥០​ភាគ​រយ​ដែល​គិត​ជា​​ទ្រព្យ​សម្បត្តិ​ប្រមាណ​ជា​ ១.៤​ពាន់​លាន​ដុល្លារ​។ ខណៈ​ដែល​ទ្រព្យ​សម្បត្តិ​របស់​ Rihanna ផ្សេង​ទៀត​គឺ​ស្ថិត​ក្នុង​ Savage x Fenty Lingerie Brand ដែល​មាន​គិត​ជា​ទ្រព្យ​មាន​ប្រមាណ​ជា​ ២៧០​​លាន​ដុល្លារ​ ព្រម​ទាំង​ជា​មួយ​នឹង​ប្រាក់​ដែល​នាង​រក​បាន​ក្នុង​ឋានៈ​ជា​តារា​ចម្រៀង​និង​ជា​តារា​សម្ដែង​៕

Telegram-Troryorng
Share.