ស្ត្រីម្នាក់បានរងរបួសព្រោះតែចោរឆក់កាបូបរបស់គាត់មិនបានសម្រេច កាលពីវេលាម៉ោង ៦និង១០នាទីព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ២១៧ (ព្រះមុន្នីរ៉េត)ច្រមុះជ្រូកស្ទឹងមានជ័យ ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ស្ត្រីរងគ្រោះមានឈ្មោះ ធា រី ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរកាត់ដេរស្នាក់នៅសង្កាត់ច្បារអំពៅ ទី១ ខណ្ឌច្បារអំពៅ ។
យោងតាមសម្តីស្ត្រីរងគ្រោះនិងប្តីបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុរូបគាត់និងប្តី ជិះម៉ូតូ ម្នាក់មួយគ្រឿងចេញមកពីផ្ទះដើម្បីទៅបម្រើការងារនៅរោងចក្រម្តុំសួនកាណាឌីយ៉ាដូចសព្វ ដង ។លុះមកដល់ចំណុចកើតហេតុប្រពន្ធជិះម៉ូតូពីមុខប្តីជិះតាមពីក្រោយ ស្រាប់តែ លេចមុខ ជនសង្ស័យ២នាក់ជិះម៉ូតូម៉ាកហុងដាសេ១២៥ពណ៌ខ្មៅមួយគ្រឿងពុំចាំផ្លាកលេខ បានជិះ មកក្បែរស្ត្រីជាប្រពន្ធនិងបានឆក់ទាញយកកាបូបពីជន រងគ្រោះប្រតាយប្រតបគ្នា បណ្តាល ឲ្យជនរងគ្រោះដួលម៉ូតូរងរបួសស្រាល ។
ក្រោយពេលកើតហេតុសមត្ថកិចប៉ុស្តិ៍ស្ទឹងមានជ័យទី១បានចុះទៅសួរនាំជនរងគ្រោះ តែ ដោយសារតែជនរងគ្រោះមិនបានបាត់បង់ទ្រព្យសម្បត្តិក៏មិនបានទៅដាក់ពាក្យបណ្តឹងនោះឡើយ៕



