លោក ស្រី បណ្ដូល សហស្ថាបនិកអង្គការ ហ្វាពន្លឺសិល្បៈ បានទទួលមរណភាពដោយសារជំងឺកូវីដ-១៩ កាលពីល្ងាចថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១។ មរណភាពរបស់បុរសរូបនេះបានធ្វើឱ្យមហាជនជាច្រើនទាំងក្នុងនិងក្រៅប្រទេស ព្រោះតែលោកបានលះបង់កម្លាំងកាយចិត្តយ៉ាងធំធេងសម្រាប់គ្រួសារអង្គការ ហ្វាពន្លឺសិល្បៈ ដែលជាអង្គការមួយជួយដល់កុមារកំព្រា និងផ្ដល់ចំណេះជំនាញដល់មនុស្សជាច្រើនពាន់នាក់។

និយាយដល់ចំណុចនេះបងប្អូនប្រាកដជាចង់ដឹងហើយថាតើលោក ស្រី បណ្ដូល មានប្រវត្តិបែបណា? ចំណែកអង្គការ ហ្វាពន្លឺសិល្បៈបានជួយដល់សង្គមអ្វីខ្លះទើបមានមនុស្សស្រលាញ់និងកាន់ទុក្ខចំពោះលោកខ្លាំងបែបនេះ?
តើលោកមានប្រវត្តិកំណើតបែបណា? ហើយតើ ហ្វាពន្លឺសិល្បៈ មានចំណែកជួយដល់សង្គមបែបណាខ្លះ ទើបលោកទទួលបានការអាណិតស្រឡាញ់ពីមហាជនខ្លាំងបែបនេះ?

ប្រវត្តិសង្ខេបខ្លីរបស់លោក ស្រី បណ្ដូល
លោក មានស្រុកកំណើតនៅខេត្តបាត់ដំបង ជាខេត្តស្ថិតក្នុងភាគពាយ័ព្យប្រទេសកម្ពុជា នៅក្នុងគ្រួសារមួយមានសមាជិក ១០នាក់។ លោកកើតនៅក្នុងឆ្នាំ១៩៧៣ ពេលស្ថិតក្នុងវ័យជំទង់លោកបានទៅរស់នៅក្នុងជំរុំជនភៀសខ្លួនសាយធូ នៅព្រំដែនកម្ពុជា-ថៃ។ ស្ថិតនៅទីនោះ លោក ស្រី បណ្ដូល ទទួលបានការបណ្ដុះបណ្ដាលសិល្បៈជាមូលដ្ឋានថ្នាក់គំនូរចំនួន ៥ឆ្នាំ ដឹកនាំដោយស្ម័គ្រចិត្តមនុស្សធម៌ជនជាតិបារាំង ឈ្មោះ Véronique Decrop ពីឆ្នាំ១៩៨៧ ដល់ឆ្នាំ១៩៩២។
ព្រោះស្រលាញ់និងចូលចិត្តសិល្បៈ និងការលើកទឹកចិត្តពីអ្នកគ្រូរបស់លោក និងមិត្តភក្ដិរបស់លោកបានសម្រេចចិត្តថា នឹងបើកកន្លែងមួយដើម្បីឱ្យកុមារមានឱកាសបានរៀនគូរគំនូរដូចពួកលោក។ អង្គការហ្វាពន្លឺសិល្បៈនៅក្នុងខេត្តបាត់ដំបងបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៩៤ និងចាប់ផ្ដើមដាក់ដំណើរការនៅឆ្នាំ១៩៩៥។ គោលដៅរបស់អង្គការនេះគឺជួយកុមារដែលមានការលំបាកនៅក្នុងជីវិតឱ្យបានរៀនសូត្រ មានការងារធ្វើ និងបានផ្ដល់ឱកាសឱ្យកុមារក្រីក្រ កុមារដែលរងគ្រោះពីការរំលោភបំពាន អំពីការកេងប្រវ័ញ្ច អំពើហិង្សាក្នុងគ្រួសារនិងតាមផ្លូវ និងកុមារដែលមានការប្រឡូកនឹងគ្រឿងញៀនឱ្យបានចូលរៀនសូត្រ។

ចាប់តាំងពីឆ្នាំ១៩៩៤ មក អង្គការហ្វារបានរៀបរៀងកម្មវិធីសិក្សារបស់ខ្លួន ថែមទាំងបានពង្រីកខ្លួនទៅខេត្តសៀមរាបនៅឆ្នាំ២០១៣។ សិស្សក្នុងសាលានេះអាចជ្រើសរើសជំនាញសិល្បៈច្រើនយ៉ាងដូចជា គូរគំនូរ គំនូរជីវចល សូនរូប តន្ត្រី របាំ សៀក និងសិល្បៈផ្នែកកាយសម្ព័ន្ធផ្សេងៗទៀត។ ទន្ទឹមនឹងនេះដែរ ពួកគេអាចបន្តការសិក្សាចំណេះដឹងទូទៅរបស់ពួកគេបានទៀត។

ក្នុងនាមជាកុលបុត្រខ្មែរដែលមានស្មារតីស្រលាញ់ស្នេហាជាតិមាតុភូមិប្រកបដោយគុណធម៌មិនខ្លាចការនឿយហត់ធ្វើឱ្យលោកទទួលបានការគោរពស្រលាញ់និងឱ្យតម្លៃពីមជ្ឈដ្ឋានមហាជនទាំងជាតិនិងអន្តរជាតិ ហេតុនេះដំណឹងនៃការបាត់បង់រូបលោកយ៉ាងឆាប់រហ័សដោយសារជំងឺកូវីដ-១៩ គឺជាការបាត់បង់នូវធនធានមនុស្សដ៏ល្អមួយសម្រាប់ជាតិ។
«លោក សាស្ត្រាចារ្យ ស្រី បណ្ដូល សហស្ថាបនិក របស់អង្គការ #ហ្វាពន្លឺសិល្បៈ (Phare Ponleu Selpak) បានទទួលអនិច្ច.កម្មកាលពីល្ងាចថ្ងៃទី ៤ ខែសីហា ឆ្នាំ២០២១ ដោយសារជំងឺ #កូវីដ-១៩។ នេះបើយោងតាមសេចក្ដីប្រកាសរបស់អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩៕

