ផ្ទះមួយខ្នងទំហំទទឹង ៥ ម៉ែត្រនិងបណ្ដោយ ៧ ម៉ែត្រ ធ្វើពីឈើត្រូវបានអគ្គិភ័យឆាបឆេះបំផ្លាញអស់ទាំងស្រុងក្នុងពេលដែលម្ចាស់ជាប់រវល់ទៅឃ្វាលក្របីមួយអាទិត្យទើបមកផ្ទះម្ដង។
សមត្ថកិច្ចបញ្ជាក់ឲ្យដឹងថាគ្រោះអគ្គិភ័យនេះកើតឡើងដោយសារទុស្សេខ្សែភ្លើង។ ម្ចាស់ផ្ទះ រងគ្រោះឈ្មោះ ឯល រ៉សេត អាយុ 39 ឆ្នាំនិងប្រពន្ធឈ្មោះតាំ សារីន អាយុ 38 ឆ្នាំរស់នៅក្នុងភូមិផ្សារ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ នៅម៉ោង 9 និង 30 នាទីព្រឹកថ្ងៃទី 7 ខែសីហាឆ្នាំ 2021។
ក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ អធិការដ្ឋាននគរបាលស្រុកក្រគរជួយអន្តរាគមន៍ពន្លត់ប្រើប្រាស់ទឹកមួយរថយន្តទើបរលត់ជាស្ថាពរ៕


