កូរ៉េខាងជើង ចាប់ខ្លួនសិស្សសាលាម្នាក់ បន្ទាប់ពីឃើញលួចស្តាប់បទចម្រៀងរបស់ BTS ដែលជាក្រុមតារាតារាចម្រៀងដ៏ល្បីរបស់កូរ៉េខាងត្បូង។

សារព័ត៌មាន The Korea Time បានចេញផ្សាយថា សិស្សវិទ្យាល័យកូរ៉េខាងជើងម្នាក់ត្រូវបានអាជ្ញាធរចាប់ខ្លួន ហើយបច្ចុប្បន្នកំពុងស្ថិតក្រោមការស៊ើបអង្កេត ដោយសារតែរូបគេត្រូវបានគេឃើញរាំ និងច្រៀងបទចម្រៀង របស់ក្រុមតារាកូរ៉េល្បីឈ្មោះ BTS។
របាយការណ៍របសគណបក្សពលករ និងសន្តិសុខរដ្ឋរបស់កូរ៉េខាងជើងបានជូនដំណឹងអំពីសកម្មភាពនេះថា យុវជនម្នាក់នេះកំពុងត្រូវបានស៊ើបអង្កេតពីបទចូលរួមក្នុង “ មនោគមវិជ្ជា និងវប្បធម៌ ” ដោយរំលោភលើច្បាប់របស់កូរ៉េខាងជើង។

កាលពីខែធ្នូ កូរ៉េខាងជើងបានអនុម័តច្បាប់ប្រឆាំងនឹងមនោគមវិជ្ជា និង វប្បធម៌ ជាពិសេស ប្រទេសកូរ៉េខាងជើង មានការហាមឃាត់មិនឲ្យនាំចូលប្រព័ន្ធផ្សព្វផ្សាយបរទេស។ ហើយប្រព័ន្ធផ្សព្វផ្សាយកម្សាន្តគ្រប់ប្រភេទមកពីប្រទេសកូរ៉េខាងត្បូង ត្រូវរារាំងដោយច្បាប់នេះ។

ប្រសិនបើបុគ្គលណាដែលល្មើសនឹងបំរាមនេះ ហើយត្រូវបានគេតាមទាន់នោះ និងត្រូវទទួលទោសប្រហារជីវិត រឺ ត្រូវបញ្ជូនទៅធ្វើជំរំធ្វើពលកម្មរយៈពេល ១៥ឆ្នាំ៕
ដោយ៖ ជុំ ពេជ្រវណ្ណារ៉ា
ទស្សនាព័ត៌មានវីដេអូ គ្រាន់តែស្ដាប់បទចម្រៀងរបស់ BTS សោះត្រូវចាប់ខ្លួនដែរ ខាងក្រោម៖

