ការដ្ឋានសាសង់អគាខុនដូយីហោ(ឌឹ ផ្លរ៉ា ស្វិត )មួយកន្លែង បុកគ្រឹះខុសបច្ចេកទេស បាក់ខូច ផ្លូវលេខ៧១ ប្រហែលជាង២០ម៉ែត្រ រហូតកម្លាំងមូលដ្ឋានចុះអត្តរាគមន៍ បិទផ្លូវ ផ្អាកការ ធ្វើដំណើជាបណ្តោះអាសន្ន។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១០និង១០នាទីព្រឹកថ្ងៃ៩ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៧១ កែងផ្លូវលេខ៣៩២ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ប្រភពព័ត៌មានកន្លែងពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុទីតាំង ខុនដូ បានបើកការដ្ឋានខួងគ្រឹះ សាងសង់ ខុនដូតែការខួងគ្រឹះខុសលក្ខណៈបច្ចេកទេសជាប់នឹងផ្លូវពេកបណ្ដាលអោយបាក់ផ្លូវលេខ៧១ អស់ប្រវែងជាង២០មែត្រ។

ក្រោយមកស្រាប់តែខាងក្រុមហ៊ុនបានយកតង់មកចងបិទបាំង ពេលនោះអាជ្ញាធរមូលដ្ឋាន មានការសង្ស័យ បានចុះទៅធ្វើការត្រួតពិនិត្យឃើញថា ការដ្ឋានខុនដូរបានបុកគ្រឹះបណ្កាល ឲ្យបាក់ផ្លូវលេខ៧១ ខូចខាតអស់ប្រវែងជាង២០ម៉ែត្រ។

ភ្លាមៗនោះអាជ្ញាធរមូលដ្ឋានបានរាយការណ៍ ទៅកម្លាំងជំនាញមន្ទីរសាធារណៈការរាជធានី ភ្នំពេញដើម្បីចុះមកត្រួតពិនិត្យលក្ខណៈបច្ចេកទេសបន្ថែមជុំវិញការខូចខាតផ្លូវនេះ៕

Share.