ឆ្លងកាត់ ៧៥ប្រកួតនៅលីគកំពូលកម្ពុជា Cambodian Premier League រដូវកាល ២០២៣-២៤​ គិត​ត្រឹមសប្តាហ៍ទី១៥ ឃើញថា អ៊ុំ វិចិត្រ របស់​ភ្នំពេញក្រោន បានស្រវាកៅអីងារជាអ្នកចាំទី រក្សា​សំណាញ់​ទី (Clean Sheets) បាន​ ៥លើកមុន​គេ ក្នុង​ចំណោម ៣៣លើក។

ស្របពេលដែរអ្នកចាំទី ៣នាក់ បង្ហាញខ្លួនបានលើក ១០០០នាទីមុនគេ ក្នុង​នោះ​រួម​មាន៖

អ្នកចាំ យី ប៊ុនហេង បង្ហាញបាន ១២ប្រកួត លេងបាន ១ ០៨០នាទី


អ្នកចាំ អ្នកចាំទី វីរ: ដារ៉ា បង្ហាញបាន ១២ប្រកួត លេងបាន ១ ០៨០នាទី


អ្នកចាំ អ្នកចាំទី សាំង ហាន់ឃុន បង្ហាញបាន ១៥ប្រកួត លេងបាន ១ ២៩០នាទី

បញ្ជាក់ថា អ៊ុំ សេរីរ័ត្ន គឺជាអ្នកចាំទី ទី១៨ ដែល​បង្ហាញ​ខ្លួន​ក្នុង​ជម្រើស ​១១នាក់ដំបូងសារថ្មីក្នុងជំនួប Tiffy Army ចាញ់ភ្នំពេញក្រោន ៣-០ នៅកីឡដ្ឋានស្តាតចាស់ សប្តាហ៍ទី១២ នៅលីគកំពូលកម្ពុជា កាលពីយប់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ ក្រោយខកខានជិត៣ឆ្នាំ ប្រើពេលសរុប១០០៤ថ្ងៃ និងរក្សា សំណាញ់​ទី (Clean Sheets) បានចំនួន ១លើក៕

Share.