កណ្តាល៖ ជនសង្ស័យឈ្មោះ ឃាង លាង ភេទប្រុស អាយុ៣៥ឆ្នាំត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីរូបគេបានប្រើអំពើហិង្សាលើអតីតភរិយាបណ្តាលឱ្យបែកក្បាលកាលពីយប់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣។ ករណីហិង្សានេះកើតឡើងនៅចំណុចភូមិជ័យតូច ឃុំជ័យធំ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល បន្ទាប់ពីជនសង្ស័យបានផឹកទឹកត្នោតជូរជាមួយមិត្តភក្តិមានគ្នា៦នាក់ ហើយបានប៉ះពាក្យសម្តីជាមួយអតីតភរិយា ទើបឈានដល់ការប្រើហិង្សាតែម្តង។


ជនរងគ្រោះជាអតីតភរិយារបស់ជនសង្ស័យ។
ក្រោយមកសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យធំ ចុះអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យរួមទាងវត្ថុតាងបញ្ជូនមកអធិការដ្ឋាននគរបាលស្រុក បន្តអនុវត្តតាមនីតិវិធី៕
អត្ថបទ៖កណ្តាល
