
ក្រុមបាល់ទាត់អង្គរស៊ីធី ក្រោមការដឹកនាំរបស់លោក Darren Pomroy Sam ស្មើគ្នាជាមួយ ISI ដង្កោសែនជ័យ (ខ) ១-១ នៅកីឡដ្ឋាន AIA Stadium, KMH Park កាលពីថ្ងៃសុក្រ ទី២២ ខែធ្នូ នៅលីគលំដាប់ទី២ រដូវកាល ២០២៣-២៤ សប្តាហ៍ទី១១។
ខណ:មានរឿងមួយអង្គរស៊ីធី គឺជាក្រុមដែលមិនទាន់មានកីឡាករឈ្នះ MVP ត្រឹមសប្តាហ៍ទី១១៖
១. ឡាយហ្វអេហ្វស៊ីខេត្តព្រះសីហនុ ឈ្នះ MVP ចំនួន ៨លើក
២. វិសាខា (ខ) ឈ្នះ MVP ចំនួន ៧លើក
៣. កងយោធពលខេមរភូមិន្ទ (ខ) ឈ្នះ MVP ចំនួន ៧លើក
៤. យុវជនសាលាបាល់ទាត់ជាតិបាទី ឈ្នះ MVP ចំនួន ៦លើក
៥. សមគមក្រសួងមហាផ្ទៃ ឈ្នះ MVP ចំនួន ៦លើក
៦. សៀមរាប អេហ្វស៊ី ឈ្នះ MVP ចំនួន ៥លើក
៧. អាយ អេស អាយ ដង្កោសែនជ័យ ឈ្នះ MVP ចំនួន ៥លើក
៨. អង្គរស៊ីធី គ្មាន
នេះគឺជាលទ្ធផលប្រកួតរបស់ក្លិបបាល់ទាត់ អង្គរស៊ីធី កន្លងមករួមមានដូចខាងក្រោម៖
សប្ដាហ៍ទី១៖ ស្មើ ជាមួយ ក្លិបបាល់ទាត់ ឡាយហ្វ ខេត្តព្រះសីហនុ ១-១ នៅកីឡដ្ឋានឡាយហ្វ
សប្ដាហ៍ទី២៖ ចាញ់ យុវជនបាទី ៣-២ នៅកីឡដ្ឋាន ខេត្តសៀមរាប
សប្ដាហ៍ទី៣៖ ចាញ់ សៀមរាប អេហ្វស៊ី ២-០ នៅកីឡដ្ឋាន ខេត្តសៀមរាប
សប្ដាហ៍ទី៤៖ ចាញ់ ISI ដង្កោសែនជ័យ (ខ) ៥-២ នៅកីឡដ្ឋាន AIA KMH Park
សប្ដាហ៍ទី៥៖ ចាញ់ Tiffy Army (ខ) ៣-០ នៅកីឡដ្ឋាន ខេត្តសៀមរាប
សប្ដាហ៍ទី៦៖ ចាញ់ ក្រសួងមហាផ្ទៃ ៨-០ នៅទីលានបណ្ឌិត្យសភានគរបាលកម្ពុជា
សប្ដាហ៍ទី៧៖ ចាញ់ វិសាខា (ខ) ១-០ នៅកីឡដ្ឋាន ព្រីនស៍
សប្ដាហ៍ទី៨៖ ចាញ់ ក្លិបបាល់ទាត់ ឡាយហ្វ ខេត្តព្រះសីហនុ ២-០ នៅកីឡដ្ឋាន ខេត្តសៀមរាប
សប្ដាហ៍ទី៩៖ ចាញ់ យុវជនបាទី ៧-០ នៅទីលាន សាលាបាល់ទាត់ជាតិ
សប្ដាហ៍ទី១០៖ ចាញ់ ក្លិបបាល់ទាត់ខេត្តសៀមរាប ២-០ នៅកីឡដ្ឋាន ខេត្តសៀមរាប
សប្តាហ៍ទី១១៖ ស្មើ ISI ដង្កោសែនជ័យ (ខ) ១-១ នៅកីឡដ្ឋាន AIA KMH Park
ដូច្នេះសរុប ១១ប្រកួត របស់ក្រុមបាល់ទាត់អង្គរស៊ីធី ស្មើ២ និងចាញ់៩ មិនដែលឈ្នះ មាន២ពិន្ទុ នៅលីគលំដាប់ទី២ Cambodian League 2 គិតត្រឹមសប្តាហ៍ទី១១៕
លទ្ធផលការប្រកួត សប្តាហ៍ទី១១៖


