តាកែវ ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅកន្លែង ចំណែក២នាក់ទៀតរងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូហុងដាឌ្រីមជិះឌុបគ្នា៣នាក់លឿនជ្រុលទៅបុកពីក្រោយរថយន្តTACOMA ។ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១២និង០៥នាទីរសៀលថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅលើផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រ ៤៧-៤៧ ភូមិ ច្បារមន ឃុំកុមាររាជា ស្រុកបាទី ខេត្តតាកែវ។

ជនរងគ្រោះទាំង៣នាក់ ទី១ ឈ្មោះ ស៊ឹម មេសា ភេទប្រុស អាយុ២០ឆ្នាំ ស្លាប់នៅកន្លែង ,ទី២ ឈ្មោះផុន ផាត ភេទប្រុស អាយុ២០ឆ្នាំ រងរបួសធ្ងន់, ទី៣ ឈ្មោះ ក្រាង ចិត្រា ភេទប្រុស អាយុ២០ឆ្នាំ រងរបួសស្រាល ។ ជនរងគ្រោះទាំង៣នាក់មានទីលំនៅ ក្នុងភូមិឃុំកើតហេតុខាងលើ។

តាមសមត្ថកិច្ចបានឱ្យដឹងថា មុនកើតហេតុជនរងគ្រោះជិះម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JT-4029 ជិះឌុបគ្នា៣នាក់ ពីជើងទៅត្បូង ល្បឿនលឿន ដល់ចំណុចកើតហេតុ ជ្រុលទៅបុកពីក្រោយរថយន្ត TACOMA ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BD-8820 បណ្តាលឱ្យស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ របួសស្រាលម្នាក់ អ្នកបើកបររថយន្តចុះគេចខ្លួនបាត់។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានដឹកបញ្ជូនទៅមន្ទីរពេទ្យ ចំណែកសពជនរងគ្រោះម្នាក់ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯមធ្យបាយ ត្រូវបានសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាន កសាងសំណុំរឿងតាមនីតិវិធី៕

អត្ថបទ៖ តាតុងសែនជ័យ

Share.