ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចផ្ដល់សុពលភាពលើបញ្ជីបោះឆ្នោតដល់ប្រជាពលរដ្ឋគ្រប់អាយុនៅចុងឆ្នាំ ២០២៣ សរុបចំនួន ១០.៩៧៨.២៥៨នាក់ ដើម្បីមានសិទ្ធិបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ និងបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ចេញផ្សាយកាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ លើទំព័រហ្វេសប៊ុក។

កិច្ចប្រជុំរបស់នៅគណឲ.ជ.ប។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ចំនួនឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២៣នេះ មានចំនួន ៩.៨៧១.៤៩៥នាក់ ក្នុងនោះស្ត្រី ៥.២៤០.៩៧៩នាក់ ស្មើនឹង ៨៩,៩២% នៃប្រជាពលរដ្ឋអាយុ ១៨ឆ្នាំឡើង។
លោក សោម សូរីដា សមាជិក គ.ជ.ប បានឱ្យដឹងថា ឆ្នាំ២០២៣ នេះ មានជាង ១០.០០០ករណី បានទៅចុះឈ្មោះបោះឆ្នោត ដោយខ្វះលក្ខខណ្ឌ។ ក្នុងនោះជាង ៤.០០០នាក់ អត់គ្រប់អាយុ ១៨ឆ្នាំ។ ចំនួនជាង ៤០០០នាក់ ទៀតខ្វះឯកសារ គឺអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ហើយអ្នកមួយចំនួនទៀតអត់មានឯកសារអ្វីទាំងអស់។
គ.ជ.ប បញ្ជាក់ថា ក្នុងរយៈពេល ១៩ថ្ងៃ នៃការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ នៅតាមឃុំ សង្កាត់ គឺមានអ្នកមកសុំចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ២៣៣.៧៧២នាក់ ក្នុងនោះស្ត្រីមានចំនួន ១១១.៧១៥នាក់។

អ្នកដែលត្រូវបានលុបចេញពីបញ្ជីបោះឆ្នោត មានចំនួន ១២០.៨៨៣នាក់ និងអ្នកដែលបានផ្ទេរចូលក្នុងឃុំ សង្កាត់ថ្មី គឺមានចំនួន ៤៧.៩៥៨នាក់។
គ.ជ.ប បានបញ្ជាក់ជូនថា ឆ្នាំ២០២៣ នេះ មានជាង ១០.០០០ករណី បានទៅចុះឈ្មោះបោះឆ្នោត ដោយខ្វះលក្ខខណ្ឌ។ ក្នុងនោះជាង ៤.០០០នាក់ អត់គ្រប់អាយុ ១៨ឆ្នាំ។ ចំនួនជាង ៤០០០នាក់ ទៀតខ្វះឯកសារ គឺអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ហើយអ្នកមួយចំនួនទៀតអត់មានឯកសារអ្វីទាំងអស់។ នៅពេលនោះក្រុមចុះឈ្មោះបោះឆ្នោត បានណែនាំពួកគាត់ឱ្យទៅធ្វើឯកសារបញ្ជាក់អត្តសញ្ញាណ និងធ្វើតាមនីតិវិធីនៃការចុះឈ្មោះបោះឆ្នោត។
សូមបញ្ជាក់ថា នេះជាកិច្ចប្រជុំលើកចុងក្រោយជាមួយភាគីពាក់ព័ន្ធ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ ដែលសមាសភាពចូលរួមមកពីក្រុមប្រឹក្សាធម្មនុញ្ញ អគ្គលេខាធិការ- ដ្ឋានព្រឹទ្ធសភា ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ក្រសួងព័ត៌មាន អគ្គស្នងការដ្ឋាននគរបាលជាតិ តំណាងគណបក្សនយោបាយ តំណាងអង្គការមិនមែនរដ្ឋាភិបាល ព្រមទាំងអ្នកសារព័ត៌មាន ចំនួនជិត ៤០នាក់៕
