រថយន្តសាំងយ៉ុងបានបុកគ្នាយ៉ាងពេញទំហឹងជាមួយនឹងម៉ូតូ បណ្តាលឲ្យប្តីប្រពន្ធ ២នាក់រងរបួស ធ្ងន់ និងស្រាល។

គ្រោះថ្នាក់នេះបានកើតឡើងនៅអំឡុងវេលាម៉ោង ៥:០០នាទីទៀបភ្លឺ ថ្ងៃទី ១០ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិសូភី២ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាក សាំងយ៉ុង បានបើកបរចុះពីលើស្ពានស្លាកែតក្នុងទិសដៅពីលិច ទៅកើត ដល់ចំណុចផ្លូវបំបែកជា ៤ បានប្រទះជាមួយនឹងម៉ូតូមួយគ្រឿងជិះឆ្លងកាត់ទទឹងស្ពានក៏បានជ្រុលទៅបុកគ្នាយ៉ាងពេញទំហឹងតែម្តង។

ក្នុងហេតុការណ៍គ្រោះថ្នាក់នេះ​បណ្តាលឲ្យម៉ូតូកៀបជាប់នៅក្រោមរថយន្ត និងបណ្តាល ឲ្យស្ត្រីម្នាក់ជាប្រពន្ធរងរបួសក្បាលយ៉ាងធ្ងន់ធ្ងរ។ចំណែកអ្នកបើកបរជាប្តីប៉ះពាល់រងរបួស ស្រាល ភ្លាមៗត្រូវសមត្ថកិច្ចនាំយកទៅសង្គ្រោះនៅមន្ទីរពេទ្យ៕

អត្ថបទ៖ ដំបងក្រញូង

Share.