សមាគមបាល់ទាត់ក្រសួងមហាផ្ទៃ ជាក្រុមតែមួយ ដែលអាចរកគ្រាប់បាល់បាន​ច្រើនជាងគេ ក្នុង​ចំ​ណោម​ក្រុមទាំង៨ ពានរង្វាន់លីគទី២ Cambodian League 2 ក្រោយបញ្ចប់សប្តាហ៍ទី១១ កាលពី​ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣។

ដោយ​ឆ្លងកាត់​ការប្រកួត​ចំនួន ៤៤ប្រកួត ត្រឹមសប្តាហ៍ទី១១ គ្រាប់បាល់ស៊ុតបញ្ចូលទីគ្នាទាំងអស់​មាន​ចំនួន ១៤០គ្រាប់​មាន​ដូច​ខាង​ក្រោម៖

១. សមាគមក្រសួងមហាផ្ទៃ រកបានចំនួន ២៩គ្រាប់
២. អាយ អេស អាយ ដង្កោសែនជ័យ (ខ) រកបានចំនួន ២១គ្រាប់
៣. វិសាខា (ខ) រកបានចំនួន ២១គ្រាប់
៤. យុវជនសាលាបាល់ទាត់ជាតិបាទី អាយុក្រោម ១៨ឆ្នាំ រកបានចំនួន ២០គ្រាប់
៥. ឡាយហ្វអេហ្វស៊ីខេត្តព្រះសីហនុ រកបានចំនួន ១៨គ្រាប់
៦. កងយោធពលខេមរភូមិន្ទ (ខ) រកបានចំនួន ១៣គ្រាប់
៧. សៀមរាប អេហ្វស៊ី រកបានចំនួន ១២គ្រាប់
៨. អង្គរ ស៊ីធី រកបានចំនួន ៦គ្រាប់

ខណ:កីឡាករ នួន បូរី របស់សមាគមក្រសួងមហាផ្ទៃ បន្តរក្សាតំណែងជាកីឡាករ រកគ្រាប់​បាល់​ច្រើន​ជាង​គេ ពោល​គឺរកបានចំនួន ១១គ្រាប់ ។ គិតត្រឹមសប្ដាហ៍ទី១១ សមគមក្រសួងមហាផ្ទៃ ឆ្លងកាត់ ១១ប្រកួត ឈ្នះ៦ ស្មើ៣ ចាញ់ ២ មាន ២១ពិន្ទុ ស្មើជា​មួយ វិសាខា ខ ឈរលេខ២៕

តារាងចំណាត់ថ្នាក់ ត្រឹមសប្ដាហ៍ទី១១៖

កម្មវិធីប្រកួត សប្ដាហ៍ទី១២៖

Share.