ភ្នំពេញ៖ តាមប្រភពពីទីភ្នាក់ងារសារព័ត៌មានកម្ពុជា(AKP)បានឱ្យដឹង តាមរយៈរបាយការណ៍របស់គ្រឹះស្ថានអង្គរបង្ហាញថា រយៈពេល១២ខែ ឆ្នាំ២០២៣ ចំនួនភ្ញៀវទេសចរបរទេសបានទិញបណ្ណ ចូលទស្សនារមណីយដ្ឋានអង្គរមានចំនួន ៧៩៨ ០៦៩នាក់ ធៀបរយៈពេលដូចគ្នា នឹងឆ្នាំ២០២២ មានការកើនឡើង ១៧៧,៦៣ភាគរយ ។

តាមរយៈរបាយការណ៍របស់គ្រឹះស្ថានអង្គរ ចេញផ្សាយនៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤នេះ បញ្ជាក់ថា ចំណូលបានពីការលក់បណ្ណមានចំនួន ៣៧ ១៩៨ ៩៨៨ដុល្លារអាម៉េរិក បើធៀបរយៈពេលដូចគ្នា ឆ្នាំ២០២២ មានការកើនឡើង ២២២,៦៨ ភាគរយ។
ដោយឡែកចំណូលពីការលក់បណ្ណនៅប្រាសាទ កោះកែររយៈ ពេលមួយឆ្នាំ២០២៣ មានចំនួន១៤ ៨០៦នាក់ ស្មើទឹកប្រាក់ចំនួន ២២២ ០៩០ដុល្លារ៕
