មានហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលមួយបានកើតឡើងកាលពីវេលាម៉ោងប្រមាណជាង9យប់ថ្ងៃទី9សីហាឆ្នាំ2021 ត្រង់ចំនុចការស៊ីណូទុកចោលឈ្មោះហ្កាន់ដាវ ស្ថិតក្នុងភូមិ4 សង្កាត់ លេខ4ក្រុងព្រះសីហនុ ដោយសារក្រុមគ្រួសារ បានអះអាងថាបាត់សមាជិករបស់ខ្លួនតាំងពីម៉ោង4ល្ងាចមកម្កេះ។
ស្ត្រីឈ្មោះ ជួប បុប្ផា ដែលត្រូវជាម្តាយបានអោយដឹងថា កូនប្រុសរបស់គាត់ដែលបាន បាត់ខ្លូននេះមានឈ្មោះ ភឿងវេហា អាយុ ១៤ឆ្នាំ ជាកូនប្រុសទីមួយក្នុងចំណោមកូន៥នាក់ បានមករើសអេតចាយនៅម្តុំឆ្នេរអូឈើទាលនេះជារៀងរាល់ថ្ងៃ។
នៅថ្ងៃកើតហេតុ កូនប្រុសរបស់គាត់បានមករើសអេតចាយជាមួយក្មេង៥នាក់ ប៉ុន្តែបាត់ តែកូនប្រុសរបស់គាត់មិនឃើញត្រឡប់ទៅផ្ទះដូចរាល់ថ្ងៃ។ នៅពេលសួនាំក្មេងៗទើបដឹងថា កូនប្រុសរបស់គាត់បាត់ខ្លួន ខណៈពេល កំពុងចូលរើសអេតចាយ(ដែកចាស់ៗ)ក្នុង កាស៊ីណូ ទុកចោល ហើយត្រូវបានអ្នកមើលថែកាស៊ីណូមកទាន់ ហើយបានរត់ចែកជើងគ្នាទៅ បាត់តែ កុមារា ភឿង វេហានេះ។
ប្រភពដដែលបានបន្តថា រូបគាត់មិនសង្ឃឹមកូនគាត់រស់នោះទេ ព្រោះបើនៅរស់គឺត្រឡប់ ទៅផ្ទះជាក់ជាមិនខាន ព្រោះតាំងពីម៉ោងជាង៤ល្ងាចមកម្លេះ។
ដោយឡែក បើយោងតាមប្រភពពីស្ត្រី ម្នាក់ដែលស្នាក់ក្បែរនោះ បានអោយដឹងថា កាលពី វេលាម៉ោង ជាង៥ល្ងាច គាត់បានឃើញក្មេងម្នាក់ចេញពីក្នុងអាគារ ហើយមកអង្គុយ ខាងមុខអាគារនេះ មួយសន្ទុះអ្នកយាមអគារមកដល់ ក៏ឃើញកុមារានោះរត់ចូលទៅក្នុងវិញ ហើយក៏បាត់ខ្លួន ពុំដឹងថាចេញទៅណាទៀតនោះទេ ព្រោះគាត់ពុំបានចាប់អារម្មណ៍ រហូត មានឪពុក ម្តាយ មកសួរនាំ ទើបមានការភ្ញាក់ផ្អើលតែម្តង។
គិតមកដល់ម៉ោង11យប់ថ្ងៃទី៩សីហាដដែលគេពុំទាន់រកឃើញក្មេងប្រុសនេះនៅឡើយទេ ព្រោះក្រុមគ្រួសារ ពុំហានចុះរាវរកនោះទេ ព្រោះតែងងិតខ្លាំងពេក៕



