សិល្បៈ​ជាតិ​៖ កីឡានាំមកនូវមិត្តភាព សុខភាព នឹង ភាពរហ័សរហួន។ លេង​កីឡា​នាំ​មក​នូវ​សុខភាព​ល្អ​ ។ ដោយ​សារ​តែ​ពាក្យ​ស្លោក​ទាំង​អស់​នេះ​ហើយ​ ទើប​គេ​សង្កេត​ឃើញ​ថា​មនុស្ស​មួយ​ភាគ​ចាប់​ផ្ដើម​ផ្ដល់​តម្លៃ​ដល់​ការ​ហាត់​ប្រាណ-ឬ​ហាត់​កីឡា​។ មិន​ខុស​អី​ប្រជាជន​ធម្មតា ដែល​ស្រលាញ់​សុខ​ភាព​ សិល្បករ-តន្ត្រីករ តារា​សម្ដែង​និង​តារា​ចម្រៀង​ជា​ច្រើន​ដួង​

បាន​ប្រមូល​ផ្ដុំ​គ្នា​បង្កើត​ជា​ក្រុម​កីឡា​ដើម្បី​ជួបជុំ​គ្នា​លេង​សប្បាយ​ផង​ និង​មាន​សុខ​ភាព​ល្អ​ផង​។ ថ្មីៗ​នេះ​ក្រុម​បាល់ទាត់​ថ្មី​មួយ​ទៀត​បាន​បង្កើត​ឡើង​ ដោយ​តារា​សិល្បៈ​នៅ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា​ ដោយ​ការ​បង្កើត​ក្រុម​នេះ​ឡើង​ ក្នុង​គោល​បំណង​ធំៗ​ចំនួន​៤​ គឺ​ នេះ​បើ​យោង​តាម​ការ​បង្ហោះ​របស់​តារា​ចម្រៀង​ ខេម​ បាន​លើក​ឡើង​នៅ​លើ​បណ្ដាញ​សង្គម​ ៖

១ លើកស្ទួយនឹងជំរុញវិស័យបាល់ទាត់ជម្រើសជាតិខ្មែរអោយកាន់តែប្រសើរឡើង តាមរយៈ បំផុសចលនាអោយបងប្អូនចូលរួមលេងកីឡា-បាល់ទាត់-ដោយឆន្ទៈខ្ពស់ មានការប្រកួតប្រជែង
២ ចូលរួមគាំទ្រលីគកំពូល កម្ពុជាអោយកាន់តែខ្លាំង
៣ ចូលរួមលេងកីឡាដើម្បីសប្បុរសធម៌
៤ រឹតចំណងមិត្តភាព ការរាប់អានរវាងសិល្បៈដូចគ្នា​

សង្កេត​ឃើញ​ថា​ក្រុម​បាល់ទាត់​ថ្មី​ដែល​មាន​ឈ្មោះ​ថា​ Cambodia Football Super Star មាន​សមាជិក​​សុទ្ធសឹង​ជា​តារាចម្រៀង​ តារា​សម្ដែង​ ផលិតករ​និង​តន្ត្រី​ករ​ឈាន​មុខ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ដូច្នេះ​ការ​រួម​គ្នា​របស់​បុគ្គលិក​ល្បីៗ​ក្នុង​រង្វង់​សិល្បៈ​នេះ​ នឹង​អាច​ក្លាយ​ជា​ចលករ​មួយ​ដ៏​សំខាន់​ ដើម្បី​សម្រេច​គោលដៅ​ដែល​បាន​កំណត់​ ជា​ពិសេស​គឺ​ការ​ស្រូប​ទាញ​អ្នក​គាំទ្រ​របស់​​ពួក​គេ​ឱ្យ​ងាក​មក​គាំទ្រ​ និង​លើក​ស្ទួយ​វិស័យ​កីឡា ការរួម​គ្នា​ធ្វើ​ការងារ​មនុស្ស​ធម៌ជា​ដើម​។

គួរ​ដឹង​ថា​ Cambodia Football Super Star មិនមែនជា​ក្រុម​ទីមួយ​ឡើយ​ ដែល​បាន​បង្កើត​ឡើង​ដោយ​ក្រុម​អ្នក​សិល្បៈ ព្រោះ​កន្លង​មក​ក្រុម​បាល់ទាត់​ ដែល​បង្កើត​ឡើង​ដោយ​អ្នក​សិល្បៈ​មា​ន​ជា​ហូរហែរ​ ដូច​ជា​ ផ្ការីកគ្រប់​រដូវ ដែលដឹកនាំ​ដោយ​លោក​ពាក់មី ក៏​បាន​ប្រមូលផ្ដុំ​​អ្នក​សិល្បៈ​ផ្នែក​​បុរស​ បង្កើត​ជា​ក្រុម​បាល់ទាត់ ដើម្បី​ចំណងសាមគ្គីភាព​ មិត្តភាព និង​កិច្ចការងារមនុស្ស​ធម៌​ផងដែរ​៕

ទស្សនាព័ត៌មាន​ជាវីដេអូខាងក្រោម៖

Share.